ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ឃាត់​ក​រវៃ​សម្លាប់​ក្បែរ​ស្រះ​ត្រី​

​រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងាក់ផ្អើល​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​ព្រឹក​ថ្ងៃទី​14 ខែ​មិនា ឆ្នាំ​2014 ៅ​ចំណុច​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ប្រជា​ពលរដ្ធ​បាន​ប្រទះឃើញ​សាកសព​បុរ​ស​ម្នាក់​ត្រូវ​គេ​វៃ​សម្លាប់​ក្បែរ​

មាត់​ស្រះ​ចិញ្ចឹម​ត្រី​។ សព​ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតករ​វៃ​សម្លាប់ចោល​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​នោះ​ឈ្មោះ ផា​ង យាំុង បាវ ភេទ​ប្រុស អាយុ​50​ឆ្នាំ (​ជនជាតិ​វៀតណាម​) មាន​មុខរបរ​ជា​កម្ម​ករ​ចិញ្ចឹម​ត្រី ស្នាក់នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់​ក​រវៃ​សម្លាប់​ត្រង់​ថ្ងាស់​បណ្ដាលអោយ​ស្លាប់​នៅ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​។ បើ​តាម​លោក​ឈួន ឡុក ភេទ​ប្រុស អាយុ​50​ឆ្នាំ​ជា​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​បានអោយដឹងថា​៖ សព​ជនរងគ្រោះ​ត្រូវ​បាន​គាត់​ជួល​អោយ​មក​ជួសជុល​អួ៊ន​របស់គាត់​ទើប​និងបាន​2​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​អោយ​កំរៃ​4​មឺ​ុ​នរៀល​។ លោក​បាន​បន្តទៀតថា មុនពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​13 ខែ​មិនា ឆ្នាំ​2014 ជនរងគ្រោះ​មិន​បាន​ត្រឡប់ទៅផ្ទះ​វិញ​ទេ​ដោយ​ប្រាប់​ថា​គ្មាន​ម៉ូតូឌុប​ជីះ​ហើយ​ជនរងគ្រោះ​ក៍​បាន​ស្នាក់នៅ​ជាមួយ​និង​កម្មករ​របស់​គាត់​ម្នាក់ទៀត​ឈ្មោះ ចាំង យាំុង វ៉េ ភេទ​ប្រុស អាយុ​40​ឆ្នាំ​(​ជនជាតិ​វៀតណាម​)​ជា​កម្មករ​ដែល​គាត់​ទើបតែ​ជួល​មក​ជួសជុល​អួន​នោះដែរ​។ បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បា​អោយដឹងថា​៖ សព​ជនរងគ្រោះ​ប្រហែលជា​ត្រូវ​បាន​ជនសង្ស័យ​ធ្វើកា​រវៃ​សម្លាប់​ក្នុង​កំឡុង​ប្រហែលជា​ម៉ោង​23​និង​30​នាទី​យប់​ថ្ងៃទី​13 ខែ​មិនា​ឆ្នាំ​2014​មូលហេតុ​ដោយសារ​គេ​ឭ​សំលេង​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ដោយ​និយាយ​ភាសា​វៀតណាម​ជាមួយ​និង​កម្មករ​ឈ្មោះ ចាំង យាំុង វ៉េ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ស្ងាត់​ឮ​សំលេង​ឈ្លោះ​គ្នា​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្តទះឃើញ​បុរស​ដែល​ជា​ជន​រងគ្រោះ​ដេក​ស្លាប់​នៅក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ធ្វើអោយ​មាន​ការ​ភ្ងាក់ផ្អើល​តែម្ដង​។ បើ​តាម​ប្រភព​ព័ត​មាន​បានអោដឹងថា​៖​កាល​ពី​ប្រលប់​ថ្ងៃទី​13 ខែ​មិនា ឆ្នាំ​2014​គេ​បាន​ឃើញ​ជនរងគ្រោះ​និង​ជនសង្ស័យ​ឈ្មោះ ចាំង យាំុង វ៉េ បាន​ទិញ​ស្រាយ​មក​ម​ផឹក​នៅ​លើ​ខ្ទម​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​លុះដល់​យប់​បន្តិច​ក៍​ឮមាត់​ឈ្លួស​គ្នា​។ ជនសង្ស័យ​ឈ្មោះ ចាំង យាំុង វ៉េ បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​បានវៃ​សម្លាប់​ជនរងគ្រោះ​រួច​មក​។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្តកិច្ច​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់​ពី​សមត្តកិច្ច​បាន​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព​ជនរងគ្រោះ​រួចរាល់​ហើយ​។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្តកិច្ច​សន្និដ្ធាន​ថា ជា​ករណី​វៃ​សម្លាប់​ពិតប្រាកដ​មែន​។​សមត្តកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ ចាំង យាំុង វ៉េ ដើម្បី​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​៕​

image (1) image (2) image