ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់ និង​ពិធី​ប្រកាស់​ជ័យលាភី​ក្រុម​កីឡាករ​ខេត្តក្រចេះ​

0

​ក្រចេះ​៖​ពិធី​បិទ​វគ្គ​ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​នៅ​ពហុកីឡាដ្ឋាន​ខេត្តក្រចេះ​ដែល​មានការ​រៀបចំឡើង​ដោយ មន្ទី​អប់រំ​យុវជន និង កីឡា​ខេត្តក្រចេះ កាលពី​ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៤​។ ​ដោយមាន​ការចូលរួម​ពី​សំណាក់ អនុប្រធាន មន្ទី​អប់រំ យុវជន និង កីឡា ខេត្ត ប្រធានការិយាល័យ​ខេត្ត និង ក្រុម​កីឡាករ​ចំនួន ៧ ក្រុម ដែល​ក្រុម ទី​១​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្ត ទី​២ ក្រុម ព្រាប ស ទី​៣ ក្រុម អង្គការក្រៅរដ្ឋាភិបាល ទី​៤ ក្រុម អង្គភាព​អគ្គីសនី​ខេត្ត ទី​៥ ក្រុម មន្ទី​ដែនដី​ខេត្ត ទី ៦ ក្រុម ឧស្សាហកម្ម​ខេត្ត ទី ៧ ក្រុម មន្ទី សុខាភិបាល​ខេត្ត ដែល​បាន​ប្រកួត​អស់​រយៈពេល ០៨ សប្តាហ៍​ក្នុងការ​ដណ្តើម​យកពាន​របស់​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត ។

ពាន​ដែល​បានទទួល​សម្រាប់​ការប្រកួត​ផ្តាច់​ព្រាត់​នា​ថ្ងៃ​ម្សិលមិញ​គឺ​ក្រុម​ព្រា​បស​ជា​អ្នកទទួល​ជ័យលាភី​លេខ ១ និង​លេខ ២ បាន​ទៅលើ ក្រុម អង្គការក្រៅរដ្ឋាភិបាល​(NGO) ក្រុមទី ៣ បាន​ទៅលើ មន្ទី​ឧស្សាហកម្ម​ខេត្ត​។​ ​គួរបញ្ជាក់​ផងដែរ​ថា ការបង្កើត​បានជា​ក្រុម​ដែលមាន​រហូតដល់​ទៅ

Image5៧ ក្រុម​នៅក្នុង​ខេត្តក្រចេះ​នេះ​គឺមាន​ការដឹកនាំ​ដោយ មន្ទី​អប់រំ យុវជន និង កីឡា​ខេត្ត ដែល​បាន​ផ្តួចផ្តើម​ក្នុង​គោលបំណង​ឱ្យ​យុវជន​ចួ​ល​រួម​លេង​កីឡា​ទាំងអស់គ្នា​ដើម្បី​សុខភាព​ជាជាង ការយក​ពេលវេលា​ទៅ​សេព​គ្រឿង ញៀន ឬ ទៅធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ជះឥទ្ធិពល​ដល់​សង្គម​។ ​មាន​សម្លេង​សម្ភាស​នៅក្នុង​វីដេអូ​ក្លឹប​ ​