បង្វឹក​ក្លិប Southampton បដិសេធ​ពាក្យ​ចចាមអារ៉ាម​ ​ចំពោះ​ការចង់បាន​របស់ Real Madrid

0

​គ្រូបង្វឹក​ក្លិប​Southampton (​សោត​ថេ​ម​តុ​ន​)​លោក Mauricio Pochettino (​ម៉ូ​រី​ស៊ីអូ ប៉ូ​ឆេ​ទី​ណូ​)​បាន​ច្រានចោល ចំពោះ​ការ​លើកឡើងថា គាត់​អាច​នឹង​ឈាន​ជើង​ចូលទៅ​ដឹកនាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ។​ ​កាលពីពេល​ថ្មីៗ​នេះ​សារព័ត៌មាន​មួយ​បាន​រាយការណ៍​ថា ក្លិប​អធិរាជ​.​ស​កំពុងតែធ្វើការ​ទាក់ទង​លោក Pochettino ក្នុង​គោលបំណង​នាំយក​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ដឹកនាំ​ក្លិប​នៅ​រដូវ​កាល​ក្រោយ ។​ ​គ្រូបង្វឹក​វ័យ ៤១ ឆ្នាំ​រូបនេះ​ប្រាប់ BBC Sport ថា “​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូលចិត្ត​និយាយ​ពី​ចចាមអារ៉ាម នោះទេ តែ​ខ្ញុំ​ចូលចិត្ត​និយាយ​អ្វី​ដែលជា​ការពិតហើយ​ខ្ញុំ​សូម​បដិសេធ​ចំពោះ​ការលើកឡើង​នេះ​” ។​ ​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​មិនទាន់​គិតពី​អនាគត​នោះទេ នៅពេលនេះ​ខ្ញុំ​គ្រាន់តែ​ដឹងថា​ខ្ញុំ​កំពុង​ព្យាយាម​ជួយ​ក្លិប Southampton ៕ ​461792291-southampton-manager-mauricio-pochettino-looks-on-before[1]