អ្នក​ចាំទី Victor Valdes សម្រេចចិត្ត​ចាកចេញ​ពី Barcelona នៅ​បញ្ចប់​រដូវ​កាល​នេះ​

​អ្នកចាំទី​របស់​ក្លិប​អ្នក​មាន​បុណ្យ Barcelona កីឡាករ Victor Valdes និយាយថា គាត់​នឹង​ចូលរួម​លេងឲ្យ​ក្លិប​ណាមួយ​នៅក្នុង​ក្របខ័ណ្ឌ Baclay Premier League នៅ​រដូវក្ដៅ​ខាងមុខនេះ ។ Victor Valdes បន្ថែមថា គាត់​រីករាយ​ពេលដែល​គាត់​នៅ​ជាមួយ​ក្លិប Barcelona ព្រោះថា​ក្លិប​មួយ​នេះ

គឺជា​ក្លិប​ដ៏​ធំ និង​ល្បី​ជាង​គេ​នៅលើ​ពិភពលោក  ហើយ​គាត់​ពិតជា​មាន​សំណាង​ណាស់​ដែល​បាន​លេង ជាមួយ​ក្លិប​នេះ ។​
​    ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ាញ​វ័យ 32​ឆ្នាំ​រូប​នេះ នឹង​ចាកចេញ​ពី​ក្លិប​ជើង​ឯកនៃ​ក្របខ័ណ្ឌ​របស់អេ​ស្ប៉ាញ​កាល​ពី​រដូវ​កាល​មុន Barcelona នៅ​បញ្ចប់​រដូវ​កាល​នេះ ស្របពេល​ដែល​កុងត្រា​របស់ កីឡាករ​មួយ​នេះ​ក៏​ត្រូវ​ផុត​ផងដែរ ។​
​    ​គួរបញ្ជាក់​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុងតែ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការចង់បាន អ្នក​ចាំទី Victor Valdes ផងដែរ ៕

Victor Valdes