នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​រិះរក​វិធានការ​ថ្មីៗ​បន្តទៀត​ក្នុង​ការអនុវត្ត​នូវ​ភារះកិច្ច​ស្នូល​របស់​ខ្លួន​

​សៀមរាប ៖​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទ័ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​រិះរក​វិធានការ​ថ្មីៗ​

បន្តទៀត​ក្នុង​ការអនុវត្ត​នូវ​ភារះកិច្ច​ស្នូល​របស់​ខ្លួន​ដោយ​មាន​ការចូលរួម​ប្រជុំ​ពី​សំណាក់​អស់លោក​ជា​នាយ នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល កំរិតធ្ងន់ លោក​អធិការ​នគរបាល​ក្រុង  នាយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១៣​សង្កាត់​និង​មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទ័ណ្ឌ​បាន​ចូលរួម​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ថង សា​គុណ បាន​មានប្រសាសន៍ថា​ដោយ​អនុវត្ត​តាម​បទបញ្ជា​ជា​ប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​ធ្វើឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពង់​ផង​នោះ​។​

ជាក់ស្តែង​កិច្ចប្រជុំ​ដែល​យើង​បាន​ប្រារព្វ​ធ្វើឡើង​នា​ពេល​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ការពិភាក្សា​និង​រិះរក​នូវ​វិធានការ​ថ្មីៗ​បន្ត​ទៀត​ពិសេស​គឺ​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ​ក្នុង​ការបំពេញ​នៅ​តួនាទី​ភារះកិច្ច​ស្នូល​របស់​ខ្លួន​លើ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព​ថ្វេរ​ដង​ផងដែរ​។​

លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​ក  ណ្តា​ល​នគរបាល​ព្រហ្មទ័ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តសៀមរា​បបាន​ធ្វើការ​សំណូមពរ​ដល់​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​បន្ទាប់ពី​ទទួល​នៅ​វិធីសាស្ត្រ​ល្អៗ​ដែល​ថ្នាក់លើ​ប្រគល់ជូន​ក៏ដូចជា​កិច្ចប្រជុំ​បាន​សម្រេច​ដាក់​ផែនការ​សម្រាប់​ឲ្យកម្លាំង​យើង​យក​ទៅ​អនុវត្តហើ​យ​នោះ​សូម​អស់លោក​ត្រូវ​ខិតខំ​បំពេញ​បន្ថែម​នៅ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​របស់​យើង​ត្រូវ​ធ្វើ​យ៉ាង​ព្យាយាម​អនុវត្ត​ឲ្យបាន​ល្អ​គ្រប់ៗ​គ្នា​ឡើង​វិញ​ដើម្បី​យើង​ធានាបាន​នូវ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​បាន​កាន់តែ​ល្អប្រសើរ​ថ្វេរ​ឡើង ៕ 

1 2 3