អគ្គីភ័យ​លេប​ត្របាក់​យក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង​អស់​ទាំងស្រុង

​សៀមរាប : នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា​ឆ្នាំ​២០១៤​កន្លងទៅនេះ​នៅ​វេលា​ម៉ោង​១២.៣០​នាទី​ថ្ងៃត្រង់​មាន​អគ្គីភ័យ​មួយ​បាន​ចូល​មក​លេប​ត្របាក់​យក​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង មាន​ទំហំ​៤​គុណ​និង​៦​ម៉ែត​នៅ​ភូមិ​សំរោង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  អស់​ស្រូវ​ចំនួន​៥​ការុង និង សំភា​រះ​ប្រើប្រាស់​

ដូចជា​៖  ចាន​.​ឆ្នាំង​.​បញ្ជី​គ្រួសារ​.​អត្តសញ្ញាណប័ណ្ណ​.​លិខិត​ជនក្រីក្រ នឹង​លុយ​រៀល​ចំនួន​២៥០០០០​រៀល​ផង​ដែរ​។

ម្ចាស់ផ្ទះ  .​ប្តី​ឈ្មោះ​ដូ​ត  រើ​ន អាយុ​៣៥​ឆ្នាំ .​និង  ប្រពន្ធ​ឈ្មោះ​អ៊ួន  ស៊ី​អាយុ​៣២​ឆ្នាំ  មាន​កូនស្រី​តែមួយ​អាយុ​១​ឆ្នាំ ។ ក្រុមគ្រួសារ​ខាង​លើ​ជា​ជន​ក្រីក្រ​បំផុត ពេល​ដែល​ភ្លើង​ឆេះ​ផ្ទះ​ម្ចាស់ផ្ទះ​រវល់​នៅ​រើ​ចំការ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ  ភ្លើង​ឆេះ​ព្រៃ​រាល​មកដល់​ឆេះ​ផ្ទះ​យ៉ាង​ពេញទំហឹង ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​ពុំ​អាច​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​កឺ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ទាំងស្រុង តែម្តង​។  ឃើញ​ទិដ្ឋភាព​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង​សំណូមពរ​ដល់​សប្បុរស​ជន ដែល​នៅ​ជិត​ឆ្ងាយ​សូមមេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ខាងលើ​នេះ​ផង​៕​

CIMG1098 CIMG1102 CIMG1104