Barcelona ​ចង់បាន​ខ្សែការពារ Mehdi Benatia ​របស់ Roma

​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​ត្រៀម​សំណើរ​ដើម្បី​នាំយក​ខ្សែការពារ​ក្លិប​ចចក​ព្រៃ Roma ​គឺ​កីឡាករ ម៉េ​ឌី បេន​ណា​ទី (Mehdi Benatia) ​នៅ​រដូវក្តៅ​នេះ​ ​។​

​ក្លិប​ម្ចាស់​ជើងឯក​របស់អេ​ស្ប៉ាញ​មួយ​នេះ​កំពុង​ត្រូវការ​ខ្សែការពារ​កណ្តាល​ម្នាក់​ដើម្បី​មក​ជំនួស​តំណែង​របស់​ប្រធាន​ក្រុម កា​ឡេស ពូ​យ៉ូល (Carles Puyol) ​ដែល​នឹង​ចាក​ចេញ​ពេល​ចប់​រដូវ​កាល​ ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​ក្លិប Roma ​ត្រូវបាន​គេ​ជឿថា​ ​នឹង​ដាក់​តម្លៃ​ចំពោះ​ខ្សែការពារ​អន្តរជាតិ​ម៉ារ៉ុក​រូប​នេះ​ចំនួន​១៨ ​លាន​ផោន​ ៕

Mehdi Benatia