បុរស​បើករថយន្ត​រវល់​និយាយ​ទូរ​សព្ទ័​មិន​ផ្លូវ​ជ្រុល​ច​ង្កួ​តទៅ​បុក ដើម​ត្របែកព្រៃ​លើ​ចិញ្ចើមផ្លូវ​បាក់ ១​ដើម សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​

0

ភ្នំពេញ ៖ រថយន្ត​តូយ៉ូតា​ស៊ើប ១​គ្រឿង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 2F-1787 ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​រេ​ចង្កូត​ទៅបុក​ដើម​ត្របែកព្រៃ​នៅលើ​ចិញ្ចើមផ្លូវ បាក់​អស់ ១​ដើម សំណាង​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ២៥​នាទី យប់​ថ្ងៃទី​១០ កុម្ភៈ ២០១៤ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​ យោងតាម​ប្រភព​ព៌​ត៏​មាននៅ​កន្លែង​ដែរ​ឃើញ​ហេតុ​ការ​ណ៏​នេះ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើត​គេ​បានឃើញ រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ស៊ើប

ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​រ៉េ​ចង្កូត​ជ្រុល​មក​បុក​និង​ដើម​ផ្កាត្របែកព្រៃ បណ្ដាលអោយ​បាក់​មួយ​ដើម​គាប​ជាប់​រថយន្ត​ទៅមុខ​លែងរួច​។

បើតាម​ការអោយ​ពី​ម្ចាស់​រថយន្ត​ខាងលើនេះ​បានអោយដឹងថា គាត់​មិនមែន​ស្រវឹង​ទេ គឺ​គាត់​រវល់​និយាយ​ទូរស័ព្ទ​ភ្លេច​មើលផ្លូវ​ខាងមុខ​ទើប​បណ្ដាលអោយ​រថយន្ត​គាត់​ជ្រុល​ទៅបុក​និង​ដើម​ផ្កាត្របែកព្រៃ​នេះ​តែម្ដង ហើយ​គាត់​បាន​និយាយថា​គាត់​គ្មាន​ចេតនា​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ​ឡើយ​។​បន្ទប់​ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ស្ទូច​យក​រថយន្ត​ខាងលើនេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​Image1 Image2