បុរស​ម្នាក់​ជាប់​និយាយ​ទូរស័ព្ទ​បើករថយន្ត​រេ​ចង្កូត​ទៅបុក​ដើមឈើ​រង​ការខូចខាត​

0

​ ​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​បា​ហ្សេ​រ៉ូ ហើយ​រវល់​តែ​និយាយ​ទូរស័ព្ទ​មិនបាន​មើលមុខ ក៏បាន​រេ​ចង្កូត​បើក​ឡើង​ខឿន​ផ្លូវ​ទៅបុក​ដើមឈើ​មួយ​ដើម ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក បណ្តាល​ឲ្យ​រថយន្ត​គៀប​ជាប់​ជាមួយនឹង​ដើមឈើ ទៅមុខ​ក៏​មិន​រួច ទៅក្រោយ​ក៏​មិន​រួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​១០ កុ​ម្ភះ ឆ្នាំ​២០១៤​។​ យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែលជា​ម្ចាស់​រថយន្ត​ប៉ា​ហ្សេ​រ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-1787

ខាងលើ មុនដំបូង​ឡើយ​គឺ​រូបគាត់​បាន​បើកបរ​រថយន្ត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រូបគាត់​រវល់​តែ​លើក​ទូរស័ព្ទ​និយាយ​មិនបាន​មើលមុខ ក៏បាន​ជ្រុល​ល្បឿន​បើក​ឡើង​ខឿន​ផ្លូវ ហើយ​រេ​ចង្កូត​ទៅបុក​

ដើមឈើ​ដែល​នៅលើ​ដងផ្លូវ​បាក់​រាប​ដល់​ដី​អស់​ចំនួន​១​ដើម រីឯ​រថយន្ត​ត្រូវ​គៀប​ជាប់​ជាមួយ​ដើមឈើ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ទៅមុខ​ក៏​មិន​រួច​ទៅក្រោយ​ក៏​មិន​រួច​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕ ​Image1 Image2 Image3 Image4