យុវជន​ម្នាក់​ញៀន​ថ្នាំ​លោត​ចុះ​ពីលើ​អគារ​ជាន់​ទី​១ របស់​មន្ទីរ​សង្គមកិច្ច រងរបួស​

0

​ភ្នំពេញ ៖ យុវជន​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​លើស​កំណត់ បាន​លោត​ពីលើ​អគារ​ជាន់​ទី​១ របស់​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នី​តី​សម្បទា បណ្តាល​ឲ្យ​រងរបួស​ស្រាល​ត្រូវ​ក្បាល និង​រលាត់​ដៃជើង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ១០​នាទី យប់​ថ្ងៃទី​១០ កុម្ភៈ ២០១៤ ស្ថិតក្នុង​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ​បើតាម​សម្តី​យុវជន​ខាងលើ បាន​និយាយថា ខ្លួន​ត្រូវ​សន្តិសុខ​មន្ទីរ​វាយ​ធ្វើបាប ក៏​សម្រេចចិត្ត​លោត​ចុះ​ពីលើ​អគារ ដើម្បី​រក​គេ​ឲ្យ​ជួយ ប៉ុន្តែ ពេល​សមត្ថកិច្ច​ចុះមក​ដល់​ធ្វើការ​សួរនាំ ទើប​ដឹងថា យុវជន​នោះ ញៀន​ថ្នាំ​៕ ​Image1 Image2 Image3