​ថ្ងៃ​សែន​ចិន​មុខរបរ​ខ្វៃ​ជ្រូក​អាច​រកប្រាក់​ចំណេញ​បាន​គួរសម​

0

​ ​ស្ទឹងត្រែង​៖​នៅ​ខេត្ត​ស្ទឺ​ង​ត្រែង​អ្នក​ដែលមាន​ខ្សែស្រឡាយ​ចិន​បានរៀបចំ​ពិធី​សែន​នៅមុន​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ​ដើម្បី​គោរព​ទៅតាម​ប្រពៃណី​របស់គេ ធ្វើអោយ​អ្នកមាន​មុខរបរ​ខ្វៃ​ជ្រូក​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន​គួរសម​។​
​ ​លោក​វ៉ាន់ សេង អាយុ​២៨​ឆ្នាំមាន​មុខរបរ​ជា​អ្នក​ខ្វៃ​ជ្រូក​រស់នៅ​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង​បាន​និយាយថា​នៅ​ខេត្តស្ទឹងត្រែង​អោយតែ​ដល់​រដូវចូលឆ្នាំ​ចិន​នៅមុន​ថ្ងៃ​សែន​បួន​ប្រាំ​ថ្ងៃ​អ្នក​ដែលមាន​ខ្សែស្រឡាយ​ចិន បានមក​កុម្ម៉ង់​ជ្រូក​របស់លោក យកទៅ​សែន​ដើម្បី​សុំ​សេចក្តីសុខ​ចំរើន​រកស៊ី​មានបាន នេះ​ជា​ជំនឿ​ដែល​គេ​តែ​តែ​គោរព ក្នុង​មួ​ឆ្នាំ​យ​បី​ដង​គឺ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ម្តង ថ្ងៃ​ឆេង​ម៉េង និង​នៅ​ថ្ងៃ​សែន​ក្បាលទឹក​ម្តង​។​IMG_5373
​ ​លោក​បាន​បន្ត​អោយដឹងទៀតថា​នៅ​ស្ទឹងត្រែង​មាន​អ្នក​ប្រកបមុខរបរ​ខ្វៃ​ជ្រូក​មាន​ប្រមាណ​៥​ទៅ​៦​កន្លែង​នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នេះ ក្នុង​មួយកន្លែងៗ មាន​អ្នក​មក​កុម្ម៉ង់​ជ្រូក ចាប់ពី​៣០​ក្បាល​ទៅ​៥០​ក្បាល ក្នុង​មួយ​ក្បាល​តូច​ល្មម​តម្លៃ​៤៥​ម៉ឺន​រៀល និង​ធំ​មួយ​ក្បាល​៥០​ម៉ឺន​៦០​ម៉ឺន​រៀល​។​
​ ​លោ​កថា​មុខរបរ​ខ្វៃ​ជ្រូក​ពិតជា​ចំណេញ​គួរសម​មែន​តែ​ដាច់​តែ​ពេល​ចូល​ឆ្នាំង​ចិន​តែប៉ុណ្ណោះ​។​ថ្ងៃ​សែន​ក្បាលទឹក​ដាច់​តិច​តូច រីឯ​ថ្ងៃ​ឆេង​ម៉េង​វិញ ក៏​មិនសូវមាន​អ្នក​មក​ខ្វៃ​ដែរ ដោយសារ​អ្នក​មក​រស់នៅ​ខេត្តស្ទឹងត្រែង ភាគច្រើន​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា ពេល​ដល់​ឆេង​ម៉េង គេ​បាន​វិល​ត្រ​ឡាប់​ទៅ​សែន​ផ្នូរ​នៅឯ​ស្រុកកំណើត​របស់គេ​វិញ​។​IMG_5372

​ ​លោក​វ៉ាន់​សេង​បាន​បន្តថា​នៅ​ថ្ងៃ​សែន​នេះ លោក​បាន​ខ្វៃ​ជ្រូក​ជាង​៣០​ក្បាល ទិញ​ចូលក្នុង​មួយ​ក្បាល​តូច​ល្មម​២៥​ម៉ឺន​រៀល និង​ធំ​មួយ​ក្បាល​២៨​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល លក់​ចេញ​៤៥​ម៉ឺន​ដល់​៦០​ម៉ឺន​រៀល ហើយ​នៅក្នុង​រដូវចូលឆ្នាំ​ចិន​នេះ គាត់​អាច​រកប្រាក់​ចំណេញ​ច្រើន​គួរសម ចាប់បាន​ពី​៦​លាន​ទៅ​៧​លាន​រៀល តែ​ថ្ងៃ​ធម្មតា​ខុសពី​ថ្ងៃ​សែន​វិញ មិនសូវមាន​អ្នក​ខ្វៃ​ទេ មាន​តិចតួច​បំផុត​។​
​ ​លោកស្រី និ​កា​ដែលមាន​មុខរបរ​ជា​អ្នក​ប្តូរប្រាក់​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​ក៏បាន​និយាយ​អោយដឹង​ដែរ​ថា ជ្រូក​ខ្វៃ​នៅពេល​សែន​ចូលឆ្នាំ​ចិន​ម្តែ​ងៗ មានតម្លៃ​ខ្ពស់​តែ​ទោះជា​មានតម្លៃ​ខ្ពស់​យ៉ាងណា​ក៏​បង្ខំចិត្ត​ត្រូវតែ​ទិញ​ដែរ ព្រោះ​មួយឆ្នាំ​ម្តង ព្រោះ​វា​ជា​ទម្លាប់​ប្រពៃណី តាំងពី​កុងម៉ា ជីដូន​ជីតា​របស់​យើង ការ​សែន​នេះ​គឺ​ដើម្បី​សុំ​សេចក្តីសុខ រកស៊ី​មានបាន​តែប៉ុណ្ណោះ​៕