យុវជន ២​នាក់ ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​បុក​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស ៧​មករា រងរបួស​យ៉ាងដំណំ​

0

​ភ្នំពេញ ៖ យុវជន ២​នាក់ បាន​រងរបួស​យ៉ាងដំណំ ខណៈដែល​ពួកគេ​ស្រវឹងស្រា​ជោកជាំ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1B-6506 បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ក្រោម​ស្ពាន​អាកាស ៧​មករា ជា​ចំណុច​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​តែម្តង បណ្តាល​ឲ្យ​អ្នកជិះ​ពីក្រោយ​សន្លប់ ឯ​អ្នកបើកបរ​របួស​រលា​ត់ដៃ​ជើង​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៥០​នាទី យប់​ថ្ងៃទី​១០ កុម្ភៈ ២០១៤ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ក្រោយ​កើតហេតុ យុវជន​រងរបួស​ស​ន្ល​ប់​ត្រូវ​មិត្តភក្តិ​ជួយ​ធ្វើ​ចលនា​ប្រមាណ​ជា ១០​នាទី ទើប​ដឹងខ្លួន ហើយក៏​ដឹក​តាម​ម៉ូតូ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​៕ ​Image1 Image2 Image3 Image4 Image5