រថយន្ត​កាមរី​ហើប​ដឹកឈើ​ប្រណិត ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ជាប់អន្ទាក់​សមត្ថកិច្ច​

0

​ខេត្តកំពង់ឆ្នាំង កម្លាំង​រដ្ឋបាល ព្រៃឈើ​ផ្នែក​កំពង់ឆ្នាំង សហការ​ណ៍​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់ បរិបូណ៌ ចាប់​បង្ក្រាប បាន​រថយន្ត​កាមរី​ស៊េរី​៩៥ ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2859 ដឹកឈើ​ប្រ​ភ​ទ នាងនួន​ពេញ​រថយន្ត កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ភូមិ​ស្រងាំ​ទេរ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ​ ​

ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ក្រោយពី​បានទទួល​សេចក្តីរាយការណ៍​ថា​មាន​រថយន្ត​កាមរី​ដឹកឈើ​ចេញពី​ខេត្តពោធិសាត់ ឆ្ពោះទៅ​ភ្នំពេញ ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ពេល​រថយន្ត​ខាងលើ​មកដល់​ចំណុច​ភូមិ​ស្រងាំ​ទេរ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំង​សមត្ថកិច្ច​ពិនិត្យឃើញ​រថយន្ត​មាន​ភិនភាគ​ដូច​សេចក្តីរាយការណ៍​ក៍​ធ្វើការ​ចាប់​ឃាត់​បង្ក្រាបបាន​តែម្តង ឈើ​ដែល​ចាប់​ឃាត់​បាន​មាន​ចំនួន​២២​ដុំ ស្មើនឹង 1,036 ម​៣ ។​

​ ​វត្ថុតាង ឈើ និង​រថយន្ត​ត្តូ​វ​បាន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី​ច្បាប់ ៕BonHok.Still088 BonHok.Still089 BonHok.Still091 BonHok.Still092