ផ្ទុះ​ចង្ក្រានអគ្គិសនី​យ​បង្ករ​អគ្គីភ័យ​កុមារ​៧​នាក់​ស្លាប់​នៅ​អាមេរិក​

0

​យ៉ាងហោចណាស់​ក៏មាន​កុមារ​៧​នាក់​ស្លាប់​នៅក្នុង​គ្រោះ​អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​នៅ​តំបន់ Midwood ក្នុង​ក្រុង ញ៉ូ​វ​យ៉​ក​អាមេរិក​នៅវេលា​ម៉ោង​០​និង​២០ ថ្ងៃទី​២២​មីនា​។ គ្រោះ​អគ្គីភ័យ​ខាងលើ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គ្រោះថ្នាក់​ទ្រ​ង​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​រយៈពេល​៧​ឆ្នាំ​g3កន្លងមកនេះ​។​
​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជនរ​ង្គ្រោះ​៧​នាក់​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ដល់​១៦​ឆ្នាំ​។​បើទោះបី​មិនទាន​កំណត់​អត្តសញ្ញាណ តែ​ប៉ូលិស បញ្ចា​ក់ថា កុមារ​ទាំងនោះ​អាច​រស់នៅក្នុង​គ្រួសារ​មួយ​ជុំគ្នា ។ ក្នុងពេល​ជាមួយគ្នា​នោះ ស្ត្រី​២​នាក់​រួច​ផុតពី​ក្តី​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​អាយុ​៤៥​ឆ្នាំ ត្រូវគេ​សន្និដ្ឋានថា​ជា​ម្តាយ​របស់​ជនរ​ង្គ្រោះ​ទាំងអស់នោះ​។ ចំណែក​អ្នករងរបួស​ម្នាក់ទៀត​អាយុ​១៥​ឆ្នាំ បាន​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​ព្យាបាល​។ អ្នករងរបួស​ទាំងពី​រ​នាក់​ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​កំពុង​សង្គ្រោះបន្ទាន់ ក្រោយពេល​អ្នក​ទាំងពីរ​បាន​លោត​ចុះ​តាម​បង្អួច​អាគា​។​g2
​ ​លោក Nate Weber រស់នៅ​ផ្ទះ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​«​ខ្ញុំ​ឬ​ស៊ូ​ស​ម្លែ​ង​ស្ត្រី​ជា​ម្តាយ​ស្រែក​ខ្លាំងៗ​ថា កូន​របស់ខ្ញុំ​នៅ​ខាងក្នុង​នៅឡើយ​សូម​មេ​តា​ជួយ​ដល់​កូន​ខ្ញុំ​ផង​»​។ ប្រធាន​ក្រុម​ព​ន្លិ​ត​អគ្គិភ័យ​ក្រុង​ញ៉ូ​វ​យ៉​កលោក Daniel Nigro បា​ម​ឲ្យ​ដឹងថា មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ គឺ​ដោយសារតែ​ច​ង្គ្រា​ន​អគ្គិសនី​យ​ខួច​ហើយ​ម្ចាស់​ភ្លេច​ផ្តាច់​អគ្គិសនី​យ​បង្ករ​ឲ្យ​ផ្ទុះ​សេ​ឆាបឆេះ​តែម្តង​។​
​ ​លោក​Weber ក៏បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង កុំ​ធ្វេស​ប្រ​ហេស​អាច​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​ខាង ហើយ​ក្រុម​ជួយសង្គ្រោះ​ក៏​មិនអាច​ទៅ​ជួយ​ទាន់ពេលវេលា​។ មានតែ​បង្ការ​ដោយ​ខ្លួន​ឯ​ប៉ុណ្ណោះ​ទើប​ជា​រឿង​ប្រសើ​បំផុត​៕g4