​នគរបាល​ប៉ុស្តិ៍​ស​ផ្សារ​ដើមថ្កូវ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រឹត​អូស​បាន​ថ្នាំញៀន​មួយចំនួន

0

ភ្នំពេញ​៖ ស្ត្រី​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នគ​របាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ចេញ​ប្រតិបត្តិ​ការណ៍​ចុះ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រោយ​ខ្យូ​ប៊ី ផ្លូវ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ កំពុង​លួច​ជួញដូរ នឹង​ប្រើប្រាស់​ថ្នាំញៀន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ នឹង ១៥ នាទី​យប់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៤ ។ ​ ​ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ចាន់ ធី (​ហៅ​អ៊ី​វ៉ា​)​ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​មុនី​វង្ស សង្កាត់​ទន្លេ​បាស ខណ្ឌចំការមន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដើរ​ល្បា​ត់​ដោយ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈ​លក់​គ្រឿងញៀន​ពេលនោះ​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ​ភ្លាមនោះ​ជ​សង្ស័យ​បាន​ប៉ោះ​ការ​បូ​ប​ដែល​កាន់​ជាប់​និង​ដៃ​ចោល សមត្ថកិច្ច​រើស​ការ​ប៉ូ​ប​ពិនិត្យឃើញ​ថ្នាំ​ក្រាម​ស ថ្លា​ចំនួន​៤​កញ្ចប់​តូចៗ​ហើយក៍​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​ ​

​ដោយ​យោងតាម​វត្ថុ​តាំង​ជាក់ស្តែង​បែបនេះ​សមត្ថកិច្ច​សម្រេច​ឃាត់ ខ្លួន​ជនសង្ស័យ​យកមក​កាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ដើម្បី​បន្ត​ការសាកសួរ ។ ​ ​ក្រោយ​ធ្វើ​សាកសួរ​ហើយ​ជនសង្ស័យ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​បញ្ជូន​បន្តទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ 02 03 01