តើធ្វើយ៉ាងណាដើម្បីការពារជម្ងឺក្អក?

0

ជំងឺក្អកច្រើនកើតទៅលើក្មេងៗ និងមនុស្សចាស់ និងយុវ័យមួយចំនួន ដែលមានខុសភាពមិន​មាំមួន ចំពោះយុវ័យស្ថិតនៅក្នុងវ័យសិក្សា ពុំសូវទទួលរងនូវការវាយប្រហារដោយជំងឺក្អក ច្រើនដូចកុមារ និងមនុស្សចាស់នោះទេ ដូច្នេះត្រូវដឹងពីវិធីការពារ។

ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើតចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឱ្យសុខភាពរបស់លោកអ្នក ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។
អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឱ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ។ វាគឺជាវិធីដ៏សាមញ្ញមួយ ដើម្បីអនុវត្តន៏មុនពេល ចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើងពីដំណេកវិញនាព្រឹកព្រលឹម។
១- អ្នកដណ្តប់ភួយភួយដ៏កក់ក្តៅមួយ នៅលើគ្រែរបស់អ្នក។ នៅពេលគេង អ្នកតែងតែចង់បាន ភួយមកគ្រប់ដណ្តប់លើខ្លួនប្រាណ ជើង និង ទ្រូងរបស់អ្នក។ ដូច្នះហើយ ប្រសិនបើអ្នកមាន អាការក្អកនៅពេលយប់អ្នកគួរតែ យកភួយដណ្តប់ដងខ្លួនរបស់អ្នកឱ្យជិត ដើម្បីឱ្យមានភាពកក់ក្តៅ។
២- ត្រូវយកកន្សែងរបស់អ្នក ដាក់ដោយឡែកពី របស់អ្នកដែលមានជំងឺក្អក។ មួយវិញទៀត ត្រូវគួរតែ ដណ្តប់ភួយលើទ្រូងរបស់អ្នកនៅពេលដែលអ្នកកំពុងគេង។
៣- ត្រូវយកកន្សែង ទៅរុំករបស់អ្នកឱ្យជិត ដោយមិនត្រូវឱ្យមានចន្លោះនៅត្រង់កន្លែងណា មួយឡើយ (ជុំវិញក)។
៤- អ្នកគួរតែលេបថ្នាំក្អកមុនពេលចូលគេង។ ប្រសិនបើអ្នកមានអាការក្អកភ្លាម ហើយអ្នកលេបថ្នាំភ្លាមនោះវាគ្មានប្រសិទ្ធភាពឡើយ។Coughing Man