​សាខា​កាំកុងត្រូល​ខេត្តសៀមរាប នាំយក​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស និង​អាហារ​ស្រស់​មច្ឆជាតិ​សមុទ្រ ទៅ​ពិសោធន៍​រកមើល​សា​ធាតុ ដែល​បង្ករ​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ !

0

​សៀមរាប ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានដាក់​ចេញ​នូវ​បទបញ្ជា ទៅកាន់​បណ្តា​សាខា​កាំកុងត្រូល​ទូទាំងប្រទេស ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែមទៀត និង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅលើ​បណ្តា​គ្រប់​ទីផ្សារ ក្រោម​កិច្ចសហការ​ជាមួយ​បណ្តា​ស្ថាប័ន និង សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ ស្រប​ពេលដែល​មានការ​លេចឮ​នូវ​ព័ត៌មាន​អវិជ្ជមាន​នានា ព្រម​ជាមួយនឹង​ព័ត៌មាន​ស្តីអំពី​ករណី​យ​ដែល​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយសារ​ការពុល​អាហារ​ជា​ញឹកញាប់​នោះ ។ លោក ជុំ ឌី​វី​រី​ស អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រតិបត្តិការ​មួយ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ៣០ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ផ្សារ​សាមគ្គី និង​នៅ​ផ្សារ​ចាស់ ( ក្រុង​សៀមរាប ) ។30-03-2015 Cam Control .avi.Still004
លោក ជុំ ឌី​វី​រី​ស បានបញ្ជាក់​បន្ថែម​អំពី​កិច្ចប្រតិបត្តិការ​ណ៍​នេះ​ថា ៖ ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ក្រុង​សៀមរាប​លើក​នេះ រួមមាន​កម្លាំង​សមត្ថកិច្ច មកពី​អង្គភាព​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម និង​មាន​វត្តមាន​របស់​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ផងដែរ ។ លោក​បាន​បន្តថា នៅ​ផ្សារ​

សាមគ្គី ក៏ដូចជា​នៅ​ផ្សារ​ចាស់ កម្លាំងចម្រុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​មួយក្រុម​នេះ ត្រូវ​ទទួលបាន​នូវ​ស្មារតី​សហការ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកលក់ដូរ​ផ្លែឈើ និង​អ្នកលក់​អាហារ​ស្រស់​(​មច្ឆជាតិ​សមុទ្រ​) យ៉ាង​ល្អប្រសើរ ។ លោក​បាន​បញ្ជាក់ទៀតថា ប្រតិបត្តិការ​នេះ គឺជា​ការអនុវត្ត​ផែន​ការដែល​អគ្គនាយក​កាំកុងត្រូល​បានដាក់ចុះ ។ ប្រតិបត្តិ​ការលើក​នេះ

សាខា​កាំកុងត្រូល​ខេត្តសៀមរាប ត្រូវ​នាំយក​ផ្លែឈើ​គ្រប់​ប្រភេទ ដែល​នាំចូល​ពី​បរទេស និង​ទឹក​សំណល់​រក្សា​គុណភាព​អាហារ​ស្រស់​(​គ្រឿង​សមុទ្រ​) ទៅធ្វើ​កោសល្យ​វិ​ច្ឆ័​យ​នៅ​មន្ទីរពិសោធន៍​ឯ​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវ​រកមើល​ឲ្យ​បាន​ច្បាស់ ថា​តើ​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស និង​អាហារ​ស្រស់​គ្រឿង​សមុទ្រ​ទាំងនោះ មាន​បង្កប់​ដោយសារ​ធាតុគីមី​ដែរ​ឬ​អត់ ? ឬ ក៏មាន​បញ្ចូល​ដោយសារ​ធាតុ​អ្វី​ផ្សេងទៀត ដែរឬទេ ? ដែល​បណ្តាល​ឲ្យ​អ្នក​បរិភោគ ទទួលរង​គ្រោះថ្នាក់ ដល់​សុខភាព​នោះ ។
អ្នកលក់​ផ្លែឈើ​បាន​និយាយ​ប្រាប់ថា ផ្លែឈើ​ទាំងនោះ ភាគច្រើន​គឺ​នាំចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ! ពួកគាត់​នាំចូល​មក គឺ​ដាក់លក់​តែម្តង ឥតមាន​ប្រើប្រាស់​វិធី​អ្វី​ផ្សេងៗ​ទៀតឡើយ ។ ចំណែកឯ​អ្នកលក់​អាហារ​ស្រស់​(​គ្រឿង​សមុទ្រ​) គាត់​និយាយថា អាហារ​ស្រស់​គ្រឿង​សមុទ្រ​ទាំងនេះ គឺ​យក​មកពី​កំពង់សោម ឥតមាន​នាំចូល​ពី​បរទេស​ទេ ។30-03-2015 Cam Control .avi.Still003
លោក ជុំ ឌី​វី​រី​ស អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ គឺ​វា​មាន​សារសំខាន់​ណាស់ ថ្វីត្បិតតែ​យើង​ពុំ​ទទួលបាន​លទ្ធផល​ពិតប្រាកដ​ភ្លាមៗ តែ​ប្រតិបត្តិការ​នេះ​វា​នឹង​បានបង្ហាញ​គោលដៅ​បន្តទៀត ដែល​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ត្រៀម​រួចជាស្រេច ជាមួយនឹង​វិធានការ​នានា​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ រក្សា​

សុខភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ការធ្វើ​បានល្អ​នៃ​កិច្ចធានា​សុវត្ថិភាព​ចំណីអាហារ​នេះ វា​ក៏​ជា​ផ្នែក​មួយ​យ៉ាង​ធំ លើ​ការគាំទ្រ​កម្មវិធី​នយោបាយ​កាត់បន្ថយ​ភាព​ក្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ប្រជាពលរដ្ឋ និង​ជា​ចំណែក​នៃ​ការ​ទ្រទ្រង់​ភាព​រីកចម្រើន លើ​វិស័យ​ទេសចរណ៍​ជាតិ ផងដែរ ។ ដោយ​គឿន​វ៉េ​ត​