​ពលរដ្ឋ​អាមេរិក​ធុន​ទ្រាន់​និង​ការដឹកនាំ​របស់​គ្រួសារ ប៊ូ​ស​និង​គ្លី​ន​តុ​ន ជា​ប្រធានាធិបតី​

0

​អ្នកឯកទេស​វិភាគ​នយោបាយ​អាមេរិក​លោក​William Jones មកពី​ទស្សនា​វ​ដ្តី​Executive Intelligence Review របស់​អាមេរិក​បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​អាមេរិក​ពិតជា​មានការ​ធុន​ទ្រាន់​និង​គោលនយោបាយ​របស់​គ្រួសារ​ត្រ​កូន​ប៊ូ​ស​និង​គ្លី​ន​តុ​ន ដោយពេល​នេះ ពលរដ្ឋ​អាមេរិក​ចង​g2មើលឃើញ​អ្នកនយោបាយ​ថ្មី​ឡើង​ដឹកនាំ​អាមេរិក​វិញ​ម្តង​។​
​លោក​William Jones បន្តទៀតថា​«​យើង​ពិតជា​ហត់នឿយ​និង​ធុន​ទ្រាន់​ទៅលើ​ការដឹកនាំ​ទាំង​គ្រួរ​សារ​ត្រ​កូន​ប៊ូ​ស​និង​គ្លី​ន​តុ​ន ។​ពេលនេះ​យើង​ត្រូវការ​មនុស្ស​ថ្មី​ឈ្មោះ​ថ្មី​ឡើង​ដឹកនាំ​អាមេរិក​វិញ​ម្តង​»​។ កន្លងមក​អតីត អភិបាលរដ្ឋ Maryland លោក​Martin o’malley ក៏បាន​រិះគន់​បេក្ខភាព​ប្រធានាធិបតី អាណា​ត្តិ​ថ្មី​ឆ្នាំ​២០១៦​គឺ​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន និង​លោក​Jeb Bush ដែលជា​ប្អូនប្រុស​អតីត​ប្រធានាធិបតី​ប៊ូ​ស មាន​គម្រោង​ប្តូ​រវេ​ង​គ្នា​ឡើងកាន់​អំណាច​។ លោក​O’Malley បញ្ចា​ក់ថា​«​ខ្ញុំ​សូម​និយាយ​តាម​ត្រង​ថា តំណែង​ប្រធានាធិបតី​អាមេរិក​មិនមាន​ជា​ពានរង្វាន់​ឬ​ម្កុ​ដ្ឋ​នោះឡើយ ដែល​គ្រួរ​សារ​ទាំងពីរ​ប្តូ​វេន​គ្នា​គ្រប់គ្រង​»​។​

g3
​បច្ចុបន្ន អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន និង​អតីត អភិបាលរដ្ឋ​Florida លោក Jeb Bush បាន​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​២០១៦​។ នៅពេលនេះ​គេ​មិនទាន់​មើលឃើញថា​មាន​បុគ្គល​ណាមួយ​ដែលមាន​សម្ថ​ភាព​ជាង​អ្នក​ទាំងពីរ​ខាងលើ​ដើម្បី​ដណ្តើម​ដណ្តើម​ដំណែង​ប្រធានាធិបតី​នោះឡើយ​។​
​បើតាម​ការ​ស្ទាប់​ស្ទង​មតិ​នាពេល​កន្លងមក បេក្ខភាព​ប្រធានាធិបតី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​បំផុត​នៅ​ឲ្យ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំ​២០១៦​។ ពលរដ្ឋ​អាមេរិក​យលឃើញថា នៅក្នុង​រដ្ឋ​កាល​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ប៊ី​ល​គ្លី​ន​តុ​ន បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​មានកា​រីកចំរើន​ខ្ពស់​។ ទាំងនោះ​ហើយ​បានជា​ពលរដ្ឋ​អាមេរិក​មាន​ទំនុក​ចិត​ទៅលើ​ការដឹក​នាម​របស់​ត្រ​កូនគ្លី​ន​តុ​ន​ច្រើនជាង​ត្រកូល​ប៊ូ​ស​៕