អាកាសធាតុ​ក្តៅ​ហើយ​សើ​ប បង្ករ​ឲ្យ​ចុះ​អ័ព្ទ​គ្រប់​ដណ្តប់​ទីក្រុង​ជាច្រើន​នៅ​ប្រទេស​ចិន​

0

​ចិន​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ឧស្មាន់​ពិល​ជាច្រើន​ទៅលើ​បរិយាកាស់​ដោយសារតែ តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​។ ទាំ​អ​នោះ​ហើយ​ជាការ​ប្រឈមមុខ​យ៉ាង​ធំធេង​ចំពោះ​រដ្ឋ​ភិ​បាល ខណៈដែល​ទីក្រុង​ជាច្រើន​នៅ​ទូទាំងប្រទេស​ចិន​គ្រប់​ដណ្តប់​ដោយ​ផ្សេង​អ័ព្ទ ពុល​a1ប៉ះពាល់​ដល់​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​បើទោះបី​រដ្ឋាភិបាល​ចិន​បាន​ខិតខំ​កាត់បន្ថយ​ជាតិពុល​ទៅក្នុង​បរិយាកាស​តែ​ជា​រៀងរាលឆ្នាំ​នៅក្នុងរ​ដូច​ក្តៅ​បណ្តាល​ទីក្រុង​នៅតែ​ពោ​ពេញ​ដោយ​ផ្សេង​ពុល​ដដែល​។ ពលរដ្ឋ​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​សុខភាព​របស់ខ្លួន​។​កន្លងមក​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ង​ពីង​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ក្នុងការ​កាត់បន្ថយ​ជាតិពុល​ទៅក្នុង​បរិយាកាស់ ជាក​តា​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អាកាស់ធាតុ បង្ករ​ឲ្យ​មាន​ព្យុះភ្លៀង​ខុស​ប្រក្រតី​។​

a4
​រហូតដល់​ដើមខែ​មេសា ឆ្នាំ​២០១៥ នេះ អាកាសធាតុ​ក្តៅ ហើយ​សើម ចាប់ផ្តើម គ្របដណ្តប់​ផ្នែក​មួយ ចំនួន នៃ​ប្រទេស​ចិន ជាពិសេស​ទីក្រុង​ធំៗ ដូចជា​សៀង​ហៃ​ជាដើម ។ សម្រាប់​ពេល​រាត្រី រហូត​ដល់ពេល​ទៀបភ្លឺ គឺ ជា​ពេលដែល​អ័ព្ទ​ចុះ​យ៉ាងខ្លាំង ហើយ​មាន​កម្ពស់ ទាប​ស្ទើរ​រាប​ដល់​ដី​ផងដែរ ។​

a5
​ការចុះ​អ័ព្ទ​ខ្លាំង និង​ក្រាស់​នោះ បាន​នាំ​ឲ្យ​កើត​ទស្សនីយភាព​ប្លែក​ភ្នែក តាមរយៈ​អគារ​ខ្ពស់ៗ និង ស្អាតៗ ប្រកបដោយ ភ្លើង​ចំរុះ​ពណ៌​ផ្ទុះ​ចេញពី​អ័ព្ទ​ក្រាស់ មើលទៅ​ប្រៀបដូចជា ខ្សែភាពយន្ត ឬ រូបភាព ដែល​រចនា​ឡើង តាម​កុំព្យូទ័រ​ទៅ វិញ​។ ប៉ុន្តែ​វា​ជា​រូបភាព​ពិតប្រាកដ ដែល​ថត​បាន​ពី​អគារ ដែល​ខ្ពស់កប់ពពក​នៅ​ទីក្រុង​សៀង​ហៃ​។​