កម្មករ រោងចក្រ ស្បែកជើង​ម៉ាក Nike និង Adidas នៅ​វៀតណាម រាប់ពាន់នាក់ ធ្វើ​កូដកម្ម

0

ប្រឆាំងនឹង ច្បាប់​ធានារ៉ាប់រង​កម្មករ​រាប់ពាន់នាក់ របស់​រោងចក្រ​ស្បែកជើង​មួយ នៅក្នុង​ទីក្រុង ហូជីមិញ ដែលជា​ទីក្រុង​ធំជាងគេ ក្នុងប្រទេស វៀតណាម បាននាំគ្នា​ធ្វើ​កូដកម្ម រយៈពេល ០៦​ថ្ងៃ នៅក្នុង​ការតវ៉ា ដែល​កម្រ​មួយ ប្រឆាំងនឹង​រដ្ឋាភិបាល​។​​យោងតាម​សារព័ត៌មាន ប៊ី​ប៊ី​ស៊ី s2ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​០១ ខែមេសា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា កម្មករ​ទាំងអស់នោះ បាន​តវ៉ា​ទៅនឹង​ច្បាប់ ធានារ៉ាប់រង​សង្គម​មួយ ដែល​នឹង​ចាប់​ផ្តើមឡើង នៅ​ឆ្នាំ​២០១៦​ក្រោយនេះ​។​
​ក្រុមអ្នកតវ៉ា​ទាំងនោះ បាន​កាន់កាប់​បរិវេណ​រោងចក្រ Pou Yuen របស់​កោះ​តៃវ៉ាន់ ដែលជា​រោងចក្រ ផលិត​ស្បែកជើង​ម៉ាក​ល្បីៗ​ដូចជា ម៉ាក់ Nike និង Adidas​។ គួរ​កត់សម្គាល់ថា ប្រជាជន​វៀតណាម​ពេលខ្លះ គេ​សង្កេត ឃើញ​មាន​ជម្លោះ​ពាក់ព័ន្ធ កម្មករ​ពិតមែន ប៉ុន្តែ​ការតវ៉ា​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប្រឆាំង​រដ្ឋាភិបាល គេ​កម្រ នឹង​ឃើញ​ខ្លាំងណាស់​។​

s3
​មន្ត្រី​រដ្ឋាភិបាល បាន​ព្យាយាម​ចរចា ខណៈ​ផ្លូវ​មួយចំនួន​នៅ​ជុំវិញ​រោងចក្រ ត្រូវបាន​ក្រុមអ្នកតវ៉ា​បិទ ដែល​ពួកគេ បាននាំគ្នា​តវ៉ា ដោយ​សន្តិភាព​ទាំងអស់គ្នា​។​
​លោកស្រី ង្វៀន ត្រាន ភួង ត្រាន អនុប្រធាន​សហជីព បាន​និយាយថា «​ក្រុមហ៊ុន​បានអនុញ្ញាត​ឲ្យ​ពួកគេ​សម្រាក​មួយថ្ងៃ ហើយ​យើង​ក៏បាន​ចរចា​ជាមួយ ក្រុមកម្មករ​ផងដែរ​»៕

s5