​អាមេរិក ប្ដេជ្ញា​គាំទ្រ នី​ហ្សេ​រី​យ៉ា ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុម​ឧទ្ទាម​

0

 

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្ដេជ្ញា​បន្ដ​ការគាំទ្រ​របស់ខ្លួន ចំពោះ​ប្រទេស​នី​ហ្សេ​រី​យ៉ា រួមទាំង​បណ្ដា​ដៃគូ​ក្នុង​តំបន់ ក្នុងការ​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ បូ​កូ ហា​រាំ ដែល​បាន​គំរាមកំហែង ស្ទើរ​គ្រប់​ទី កន្លែង​ក្នុង​ពិភពលោក d2

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៥ នេះ ឲ្យ​ដឹងថា នៅក្នុង​កិច្ចសន្ទនា​តាម ទូរស័ព្ទ ជាមួយនឹង​ប្រធានាធិបតី នី​ហ្សេ​រី​យ៉ា លោក ហ្គូ​ដ​ឡាក់ ចូ​ណា​ថា​ន់ លោក អូ​បា​ម៉ា បាន​គូសបញ្ជាក់ ពី​តម្រូវការ សម្រាប់​ប្រទេស នី​ហ្សេ​រី​យ៉ា និង​ភាព​ដៃគូ ក្នុង​តំបន់​របស់ខ្លួន ដើម្បី​ដាក់​ឲ្យ​មាន​សកម្មភាព​ថ្មី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ក្រុម​ប្រដាប់អាវុធ​បូ​កូ ហា​រាំ ។​

d3

​គួរ​បញ្ជាក់ថា លោក អូ​បា​ម៉ា បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី នី​ហ្សេ​រី​យ៉ា ខិតខំ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​បង្រួបបង្រួម​ជាតិ និង រក្សា​នូវ​ចំណង​ទំនាក់ទំនង​រឹងមាំ ជាមួយនឹង​សហរដ្ឋអាមេរិក ដើម្បី​ការពារ​ប្រទេសជាតិ កុំ​ឲ្យ​ជួបនឹង​បញ្ហា ជាពិសេស តំបន់​នៅតាម​ព្រំដែន ៕

d4