យន្តហោះ​ចម្បាំង​អាមេរិក​ចុះចត​នៅ​កោះ​តៃវ៉ាន​ចិន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​

0

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃទី​២​ខែមេសា​បាន​ប្រតិកម្ម​ដោយ​បង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​អាមេរិក​ដែល​បញ្ចា​យន្តហោះ​ចម្បាំង​មក​ចុះចត​នៅ​កោះ​តៃវ៉ាន​។ សកម្មភាព​ខាងលើ​គឺជា​ការទំនាក់ទំនង​ដោយផ្ទាល់​រវាង​កម្លាំង​ទាហាន​អាមេរិក​និង​កោះ​តៃវ៉ាន ដែល​ចិន​តែងតែ​ស្នើរ​ឲ្យ​អាមេរិក​កុំ​លូកដៃ​ចូលក្នុង​វិវាទ​ផ្ទៃក្នុង​របស់​ចិន ពិសេស​គឺ​កោះ​តៃវ៉ាន​តែម្តង​។​s3
​សារព័ត៌មាន​កោះ​តៃវ៉ាន​បាន​ផ្សាយ​ថា យន្តហោះ​ចម្បាំង​អាមេរិក​២​គ្រឿង​ប្រភេទ​F-18 បាន​ចុះ​ចត់​នៅ​ទីតាំង​ទ័ពអាកាស​កោះ​តៃវ៉ាន ក្រោយពេល​យន្តហោះ​ទាំងពីរ​គ្រឿង​នោះ​ជួប​បញ្ហា​ប​ចេ្ច​ក​ទេស​។ មកទលពេលនេះ​មិនទាន់មាន​ព័ត៌មាន​ផ្សាយ​ថា​យន្តហោះ​អាមេរិក​ធ្វើដំណើរ​ទៅណា​ហើយ​មកពីណា​នោះទេ ទើប​ចុះចត​នៅទីនេះ​។s4
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក​Henrietta Vevin បញ្ចា​ក់ថា «​ក្នុងពេលដែល​ការចុះ​ចត់​ជា​បន្ទាន់ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជាមុន​នោះ មាន​មូលហេតុ​តែមួយគត់​គឺមាន​បញ្ហា​បច្ចេកទេស​។ ចំណែក​កោះ​តៃវ៉ាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ចុះចត​ជាបន្ទាន់​ក្នុងពេល​ដែលមាន​សភាព​គ្រោះថ្នាក់​គឺជា​រឿង​ត្រឹមត្រូវ​បំផុត​»​។​
​ហេតុ​ការ​ខាងលើ​បានធ្វើ​ឲ្យ​ភាគី​ចិន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​។ មាន​ប្រសា​ស​នៅក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Hua Chunying បញ្ចា​ក់ថា «​យើង​បាន​តាមដាន​សកម្មភាព​ខាងលើ​យ៉ាង​យក​ចិត​ទុកដាក់​បំផុត ហើយ​អាមេរិក​ចាំបាច់​ត្រូវតែ គោរព​ដែន​អាធិបតេយ្យ​របស់​ចិន ពិសេស​គឺ​គោលនយោបាយ​ចិន​តែមួយ​»​។​s1
​អាមេរិក​មាន​តួនាទី​ជួយ​ដល់​កោះ​តៃវ៉ាន​ក្នុងការ​ការពារ​ខ្លួនឯង​តាមច្បាប់​ទំនាក់​ទំនងជា​មួយ​តៃវ៉ាន​បាន​ចុះ​ហត្ថា​លេខា​ង​នា​ឆ្នាំ​១៩៧៩ ពេលដែល​ទីក្រុង​វ៉ាន​ស៊ីន​តោន​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន​ដើម្បី​ទទួលស្គាល់​ប្រទេស​ធា​ធារ​ណ​រដ្ឋ​ប្រជាជន​ចិត​។​
​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពេលដែល​អាមេរិក​អាមេរិក​សម្រេច​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន​ឬ​មាន​ទំនាក់ទំនង​យោធា​ល្អប្រសើ​ជាមួយគ្នា​នោះ ចិត​តែងតែ​ថ្កោលទោស ដោយ​ចាត់ទុកថា​សកម្មភាព​ស្និត​ស្នាល​ជាមួយ​តៃវ៉ាន​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​វាង​អាមេរិក​និង​ចិនដីគោក​៕