ឯ​.​ឧទេស​រដ្ឋមន្ត្រី ច័ន្ទ សារុន អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ភូមិ តា​តៃ ឃុំ ញ៉ែញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​

0

​ ​ ​ ​ ខេត្តតាកែវ៖ កាលពី​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៤​កន្លងទៅ​ថ្មី​នេះៗ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ រួម​ដំណើរ​ដោយ​មន្ត្រី​មួយចំនួនទៀត បាន អញ្ជើញ​ជួបជុំ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង នៅក្នុង​ភូមិ តា​តៃ ឃុំ​ញ៉ែញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បន្ទាប់ពី​សេចក្តីរាយការណ៍​ជា​បន្ត​បន្ទាប់ពី សំណាក់​អា​ជ្ងា​ធរ​មូលដ្ឋាន ឃុំ និង​តំណាង​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​ទូទៅ​ដែល​ទាក់ទិន​ទៅនឹង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ដូចជា​ការងារ​បង្កបង្កើន​ផល​កសិកម្ម បញ្ហា​សន្តិសុខ​ស្បៀង​និង​ការអនុវត្ត​គោល នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​រួចមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ស្ងើចសរសើរ​និង​វាយ តម្លៃ​ខ្ពស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើ កសិកម្ម​ចំរុះ​និង​សូម​ចងចាំ​ថា ការបង្កើន​ចំណូល​គ្រួសារ​ពុំមែន​មានតែ​ដំណាំ​ស្រូវ​មួយ​មុខ​នោះទេ ផ្ទុយ​ទៅ វិញ​ការ​ចិញ្ចឹមសត្វ​ការដាំដុះ​ដំណាំ​រួមផ្សំ​ដូចជា​បន្លែ បង្កា គឺ​ត្រូវការ​ទឹក​ស្រោចស្រព និង​ផ្តល់​ផល​កម្រៃ បាន​យ៉ាង​ឆាប់រហ័ស​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ផ្តល់នូវ​ការណែនាំ​បាន​នា​ឧកាស​នោះ សូម​ឲ្យ​ប្រជា កសិករ​យើង​យកចិត្តទុកដាក់​លើ​បញ្ហា​ប្តូរ​ពូជស្រូវ​ពី​ប្រភព​ពូជ​ប្រពៃណី​យ៍​ដែលមាន​អាយុកាល​ច្រើន​ឆ្នាំ ណាស់​មកហើយ រហូតមកដល់​ពេលនេះ​ភាព​ក្លាយ​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់ចុះ និង​សូម​ឲ្យ​ជ្រើសរើស​ពូជ សុទ្ធ​ប្រកបដោយ​ទិន្នផល​ខ្ពស់​គួបផ្សំ​និង​ការអនុវត្ត​បច្ចេកទេស​ប្រពលវប្បកម្ម ក្នុងន័យ​បង្កើន​រដូវ​ដាំ​ដុះ នៅលើ​ផ្ទៃដី​ដដែល​។​

ទាក់ទិន្ន​ទៅនឹង​សំណូមពរ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​នោះ ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន តម្រូវ​ឲ្យ​យក​រាល់​សំណូមពរ​ទាំ​នេះ លើកឡើង​នៅក្នុង​វេទិកា​សា​ធារ​ណះ ដោយ មានការ​ចូលរួម​ពី​គ្រប់​សមាសភាព​ក្នុង​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​ត្រួតពិនិត្យ​ការគាំទ្រ​ការអនុវត្ត​កម្មវិធី នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​រប​សា់រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​នឹង​កំពុង អនុវត្ត នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស 2។BonHok.Still078 BonHok.Still080 BonHok.Still082