ផ្ទះ​ប្រជា​ពលរ​ដ្ធ​36​ខ្នង​ក្នុង​សង្កាត់​ជ្រោយចង្វា​រង​ការលិចលុង​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​បូម​ពន្លិច​

0

​រាជធានី​ភ្នំពេញ​៖ ផ្ទះ​ប្រជា​ពលរ​ដ្ធ​36​ខ្នង ស្ថិតក្នុង​ក្រុមទី​7 ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កំពុង​រង​ការគំរាមកំហែង​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់​បណ្ដាលអោយ​លិច​ទឺ​ក​ខូច​ខាត់​ទ្រព្យសម្បត្តិ​ជាច្រើន​កាលពី​វេលា​ម៉ោង​16​និង​30​នាទី​ថ្ងៃទី​4​ខែមេសា​ឆ្នាំ​2014​។ បើតាម​លោក មៅ ឌី​ណា ភេទ​ប្រុស អាយុ​46​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​អោយដឹងថា​៖ គាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង​បន្ទាប់ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​បាន​បូ​ម្សា​ច់​ដាក់​ដី​បំពេញ​បឹង​មួយ ដែលមាន​ព្រំប្រទល់​ជាប់​ព្រំដី​របស់​ពួកគាត់​ហើយ​ក្រុមហ៊ុន​មិនបាន​ធ្វើ​

របង​ដើម្បី​ការពារ​មិនអោយ​ខ្សាច់​ហូរ​ចូល​ដី​របស់​ពួកគាត់​ឡើយ​ពេលដែល​ក្រុមហ៊ុន​នោះ​បូម​ខ្សាច់​ចាក់​បំពេញ​ដី​ខាងលើនេះ​ស្រាប់តែ​ខ្សាច់​នឹង​ទឹក​ដែល​កំពុង​បូម​នោះបាន​ហូរ​ចូល​ផ្ទះ​របស់​ពួកគាត់​ដូចជា​បាក់​ទំនប់​អញ្ចឹង​ហើយ​បាន​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​ដោយមាន​ការ​ភ័យ​បារ​ម្មណ៍​ពេក​ហើយ​ម្យ៉ាងវិញទៀត​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​

អាយុជីវិត​របស់​កូនៗ​របស់​ពួកគាត់​ផង​នោះ​ពួកគាត់​បាន​ទៅ​រាយការណ៍​ប្រាប់​លោក ពេជ្រ​សារឿន​ចៅសង្កាត់​ជ្រោយចង្វា​ដើម្បី​ចាប់​ការ​រឿងនេះ​។ លោក ពេជ្រ​សារឿន​ចៅសង្កាត់​ជ្រោយចង្វា​បាន​ចុះមក​ប្រាប់​ក្រុមហ៊ុន​បូម​ខ្សាច់​ឯ​មួយ នេះ​អោយ​បញ្ឈប់​ការ​បូ​ប​ខ្សាច់​ជា​បណ្ដោះអាសន្ន​ហើយ​អោយ​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​ធ្វើការ​ដោះស្រាយ​សំណង់​សង​

ការខូចខាត​ដល់ផ្ទះ​ប្រជា​ពលរ​ដ្ធ​និង​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរ​ដ្ធ​ដែល​បាន​ខូចខាត​រួចរាល់​សិន​ទើប​អោយធ្វើ​ការ​បូម​បន្ត​។ គួរ​បញ្ជាក់ថា ៖ នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ឯកជន​មួយ​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជា​ពលរ​ដ្ធ​នោះ​បើតាម​ការ​អោយដឹងពី​ប្រជា​ពលរ​ដ្ធ​បានអោយដឹងថា​៖ ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ​ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជា​ពលរ​ដ្ធ​។ ប្រជា​ពលរ​ដ្ធ​ដែល​រងគ្រោះ​និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​បាន​

សូម​ណូ​ពរ​ដល់​អាជ្ញាធរ​ដែនដី​និង​ជាពិសេស​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឬ​ស្សី​កែវ​សូម​មាន​វិធា​ការជួយ​ចាត់ការ​ដល់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនេះ​ផង​ប្រសិន​មិន​ដូច្នោះ​ទេ​ប្រជា​ពលរ​ដ្ធ​និង​ទទួលរង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​នេះ​បូម​ពន្លិច​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ជាក​ជាពុំខាន​ហើយ​ប្រជា​ពលរ​ដ្ធ​ដែល​រងគ្រោះ​ទាំងអស់​សង្ឃឹម​និង​ជឿជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឬ​ស្សី​កែវ​និង​មិន​ប្រ​ងើយ​កន្តើយ​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​នេះឡើយ​៕​image (3) image