យុវជន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​

0

សៀមរាប​: យុវជន​ជា​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ដែល​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​នៅត្រង់ចំណុច​ក្នុង​បុរី​សៀង​ណាំ​ស្ថិតនៅក្នុង ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង និង ខេត្តសៀមរាប ។​ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ​២០១៤ កន្លងទៅនេះ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ព្រមទាំង​វត្ថុតាង​រួមមាន កំបិត ១ ដើម ពូថៅ ១ ដើម និង ម៉ូតូ ម៉ា​កវេ​វ​អេស សេរី​ឆ្នាំ​២០០៧ មួយ គ្រឿង ដើម្បី​យកមក​ធ្វើការ​សួរនាំ​។ លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​

គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​នូវ​លិទ្ធ​ផល​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ទើប​ជា​រៀងរាល់ថ្ងៃ​កម្លាំង​នគរបាល​ក្រុង​សៀមរាប​តែងតែបាន​ចុះ​ប្រតិបត្តិ​ការណ៍​លើ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ភ្ញៀវ​ទេសចរណ៍​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ជាប្រចាំ​ដើម្បី​យើង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ពិសេស​គឺ​ក្នុង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​

តែមាន​សេចក្តីសុខ​ផងដែរ​។​ដោយ​លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជាក់ស្តែង​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ​រួចមក​ពួកគេ​បាន​ឆ្លើយ​សារភាពថា​នៅក្នុង​អំឡុង​ថ្ងៃខែ​កើតហេតុ​ខាងលើ​ពួកគេ​បំរុង​

និង​ធ្វើ​សកម្មភាព​ដេញ​កាប់​គ្នា​ជាមួយនិង​ក្មេង​ទំនើង​មួយក្រុម​ទៀត​តែ​មិនទាន់​បានធ្វើ​សកម្មភាព​ផង​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​នៅត្រង់ចំណុច​កើតមក​តែម្តង ។ បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ដោយ​ហៅ​អាណាព្យាបាល​មក​យកទៅ​អប់រំ​បន្ត​ឲ្យ​ឈប់​ប្រព្រឹត្ត​នៅ​គ្រប់​សកម្មភាព​ដែល​ខុសពី​ច្បាប់​ដែល​បានកំណត់ ៕

ដោយ លោក ខេង ខេមរា​ ​unnamed (5) unnamed (6)