​អបអរសាទរ​ទិវា​សប្តាហ៍​ជាតិ​សុ​វត្តិភាព​ចរាច​ណ៍​ផ្លូវគោក​លើក​ទី​៧ រួមគ្នា​គាំទ្រ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​

0

​ព្រះវិហារ៖ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៤ លោកជុំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកជុំទាវ ខូ​យ ប៊ុន​ថា​ន អភិបាលរង​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​សបា្តហ៍​ជាតិ​សុ​វត្តិភាព​ចរាច​ណ៍​ផ្លូវគោក​លើក​ទី​៧ នៅ​ពហុកីឡាដ្ឋាន​ខេត្តព្រះវិហារ ហើយក៍​មានការ​អញ្ជើញ​ជា​កិត្តិយស​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នឹង​អស់លោក​.​លោកស្រី​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​សរុប​ជាង ៦០០​នាក់ ។​ ​

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាន​មានប្រសាសន៍ថាៈ ការរៀបចំ​ទិវា​សបា្តហ៍​ជាតិ​សុ​វត្តិភាព​ចរាច​ណ៍​ផ្លូវគោក​ខេត្តព្រះវិហារ​នាពេលនេះ គឺជា​ការ​ប្រារព្ធ​ពិធី​លើក​ទី​៧ ដែល​ឋិត​ក្នុង​បរិបទ​នៃ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​ចរាចរណ៍​នានា​កន្លងមក គឺ​បង្ហាញថា​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតឡើង​នៅ​កម្ពុជា ក៍​ដូចជា​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។

លោក​បាន​បន្តថាៈ ដើម្បី​ឆ្លើយតប​នឹង​ផែនការ​សកម្មភាព​ទាំង ០៨​ចំណុច​របស់​គណៈកម្មាធិកា​រ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ក៍​ដូចជា​លេខាធិការដ្ឋាន​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ​បានធ្វើការ​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​.​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ស្រុក​មួយចំនួន ។

ទន្ទឹមនឹងនោះ​លេខាធិការដ្ឋាន​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានធ្វើ​ការឃោសនា​ចែកចាយ​ខិតប័ណ្ណ ផ្ទាំង​រូបភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ អ្នកបើកបរ​យានយន្ត​នៅតាម​ទីសាធារណៈ សាលារៀន អង្គភាព ស្ថាប័ន​នានា ។​ ​លោកជុំទាវ ខូ​យ ប៊ុន​ថា​ន អភិបាលរង​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថាៈ សិ្ថ​ត​ក្នុង​ស្ថានការណ៍​ទូទៅ​នៅ​កម្ពុជា​កាន់តែ​វិវត្តន៍​រីកចំរើន​

ឥតឈប់ឈរ ស្ថេ​ភាព​សន្តិសុខ​សង្គម និង​សុ​វត្តិភាព​សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ភាព​រស់នៅ​ដោយ​សុខក្សេមក្សាន្ត និង​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កាន់តែ​ល្អប្រសើរ​បានធ្វើ​ឲ្យ​កំណើន​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​បាន​កើនឡើង​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទន្ទឹមនឹងនេះ​គ្រោះថ្នាក់​ចរាចរណ៍ ក៍​ស្ថិតក្នុង​កំណើន​មួយ​គួរ​ឲ្យ​

ព្រួយបារម្ភ ។ គ្រោះថ្នាក់​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត ការរង​របួស និង​ការបាត់បង់​ទ្រព្យសម្បត្តិ​មាន​ចំនួន​លើសលុប​កន្លងទៅនេះ មិន​ត្រឹមតែ​ជាការ​បាត់បង់​ទ្រព្យសម្បត្តិ បងប្អូន និង​ក្រុមគ្រួសារ​ផ្ទាល់​ប៉ុ​នោះទេ ប៉ុន្តែ​វា​បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ទុរគតជន ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​លើ​គ្រប់​វិស័យ ។​ ​

លោកជុំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តំណាង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ទីរ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថាៈ ការ​ប្រារព្ធ​ទិវា​សបា្តហ៍​ជាតិ​លើក​ទី​៧ នៅ​កម្ពុជា​នេះ​គឺជា​ការ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ភ្ញាក់រលឹក​នាំគ្នា​ចូលរួម​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ស្របតាម​សេចក្តីសំរេច​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ទសវត្ស​ន៍​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​គឺ​កាត់បន្ថយ​អ្នកស្លាប់​បាន ៥០% នៅ​ឆ្នាំ​២០២០ ។

មិនតែប៉ុណ្ណោះ​ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​នាពេលនេះ គឺ​វា​ជាកា​វាយ​ជួង​ជាថ្មី​ម្តងទៀត​ឲ្យ​លាន់លឺ​សូរ​រំពង​សព្វទិសទី​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ មកកាន់​ឥរិយាបថ​ដែលមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អ មានការ​អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើរ ឬ​នៅពេល​បើកបរ​យានយន្ត ៕  ដោយ ឈឿង ចាន់IMG_0030 ??????????????????????????????? IMG_0058 (1)