​រាជធានី​ភ្នំពេញ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៥ ​សេចក្តីប្រកាស​ព័ត៌មាន

0

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) មាន​កិត្តិ​យ​សូម​ជម្រាបជូន​ជនរួមជាតិ​ឲ្យ​បាន​ជ្រាបថា ការ​រាំ​ចង្វាក់ ម៉ា​ឌី​ហ្សុ​ន ជា​ក្រុម​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ត្រូវបាន​កត់ត្រា​ជា​ផ្លូវការ​ចូលក្នុង​កំណត់ត្រា​ពិភពលោក Guiness World Record ហើយ​កាលពី​វេលាIMG_8726​ម៉ោង​១៣ និង​៥៣​នាទី​នា​ថ្ងៃទី​១៥ ខែ មេសា ឆ្នាំ​២០១៥ នេះ​។
​ការ​រាំ​ជា​ក្រុម ដែលមាន​អ្នកចូលរួម​ចំនួន ២,០១៥​នាក់ ក្នុង​រយៈពេល​៥​នាទី​ចាប់ពី​ម៉ោង ១១:៤៣​នាទី ដល់​ម៉ោង​១១:៥៣​នាទី ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងន័យ​ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់ ហើយ​ការ​រាំ​នេះ​ក៏​ចង់​ផ្តល់​វេទិកា​មួយ​ប្លែក និង​មាន​ភាពសប្បាយ​រីករាយ​ដល់​បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​មក​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប ។​
​បន្ទាប់ពី​វិនិច្ឆ័យ​អស់​រយៈពេល​ប្រមាណ​២​ម៉ោង លោកស្រី Seyda Subasi-Gemici ចៅក្រម​នៃ​កំណត់ត្រា​ពិភពលោក Guiness World Record បាន​មានប្រសាសន៍ថា ការ​រាំ​ចង្វាក់ ម៉ា​ឌី​ហ្សុ​ន នៅ​ទី​លានជល់ដំរី​បាន​ជាប់​កំណត់ត្រា​ពិភពលោក Guiness World Record ដែល​ធ្វើ​ឲ្យ​អ្នករាំ​និង​អ្នកទស្សនា​រាប់ម៉ឺន​នាក់​បាន​អបអរសាទរ និង​សប្បាយរីករាយ​។​
​គួរ​បញ្ជាក់ថា នេះ​ជា​កំណត់ត្រា​ពិភពលោក​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​បី​ថ្ងៃ បន្ទាប់ពី​ស្ថាប័ន Guiness World Record បាន​កត់​នំអន្សម​ខ្មែរ​ចូលក្នុង​កំណត់ត្រា​ពិភពលោក​របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ មេសា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​IMG_8698
​ការ​រាំ​ចង្វាក់ ម៉ា​ឌី​ហ្សុ​ន​នេះ​គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ទៀត​នៃ​ព្រឹត្តិការណ៍​អង្គរ​
​សង្ក្រាន្ត​ឆ្នាំ​២០១៥ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប (​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ​) បាន​រៀបចំឡើង​ដោយមាន​កិច្ចសហការ​ពី​សំណាក់​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៥
​តាមរយៈ​ទូរ​សព្ទ​លេ​ខៈ ០១១៩៧៧៥៤៤ ឬ​តាមរយៈ​អ៊ីម៉េល​: [email protected]