ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អញ្ជើញ​ជា អធិបតីភាព ឆ្លង​ឧបដ្ឋានសាលា សមិទ្ធផល​នានា និង​ពិធី​បូជាព្រះសព​ព្រះគ្រូ យឹម យ៉ុង អតីត​ព្រះចៅអធិការ​វត្ត​បារាយណ៍

0

​ខេត្តកំពង់ធំ ៖ នៅក្នុង​បរិវេណ​វត្ត បារាយណ៍ មាន​ប្រារព្វ​ពិធីបុណ្យ ឆ្លង​ឧបដ្ឋានសាលា សមិទ្ធផល​នានា និង​ពិធី​បូជាព្រះសព​ព្រះគ្រូ យឹម យ៉ុង អតីត​ព្រះចៅអធិការ​វត្ត​បារាយណ៍ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង​ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​មេគណ​ខេត្ត​កំពង​ធំ និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលរង និង​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ និង​មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួម​ជិត​៥០០០​នាក់ ។​

ពិធី​នេះ បាន ប្រារព្វ ឡើង​រសៀល​ថ្ងៃទី ០៦​ខែ មេសា ឆ្នាំ ២០១៤ ក្នុង​វត្ត​បារាយណ៍ ស្ថិតនៅក្នុង​ឃុំ​បារាយណ៍ ស្រុក​បា រាយ​ណ៍ ខេត្តកំពង់ធំ ។​លោក ហាក់ ម៉ុង​ហួត បាន​អាន​របាយការណ៍ ជីវៈ​ប្រ​វត្ត​សង្ខេប​ព្រះ​តេជគុណ យឹម យ៉ុង អតីត​ព្រះចៅអធិការ វត្ត ដោយមាន​ឧបនិស្ស័យ​ភេទ​ជា​អ្នកបួស មានចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា និង​មាន​ការយល់​ព្រំ​ពី មាតា បិតា ចូល​បួស​ជា​សាមណេរ ក្នុង​ពុទ្ធ​សី​ម៉ា​វត្ត​តាំងក្រសាំង លុះ​ព្រះ​ជន្ន​គ្រប់​២១​ឆ្នាំ ព្រះ​តេជគុណ​បាន ឆ្លងកាត់ នូ​ប​បទ​ពី​

សោធន៍ និង​ជាច្រើន​វត្ត ក្នុង​រយះពេល​ឆ​១៥​ឆ្នាំ ក៏ត្រូវ​បានទទួល​តំណែង​ជា ព្រះគ្រូ​ចៅអធិការ វត្ត​បារាយណ៍ ព្រះ​តេជគុណ យឹម យ៉ង បាន​បង្ហាត់បង្រៀន ធម្ម​វិន័យ ការអាន​ភាសាបាលី វិធី​សង្ឃកម្ម​ផ្សេងៗ ដល់​ភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការ​វត្ត និង​ទេសនា​អប់រំ ដល់​ប្រជា​ពុទ្ធបរិស័ទ គ្រប់​មជ្ឈដ្ឋាន ដើម្បី​រក្សា និង​លើក​តំលៃ​ប្រពៃណីជាតិ និង​ប្រពៃណី​

ព្រះពុទ្ធសាសនា​គួរ​ជាទី​ជ្រះថ្លា យ៉ាង​ក្រៃលែង ព្រមទាំង​បាន​កសាង​វត្ត ឲ្យ​មានការ​អភិវឌ្ឍន៍ ព្រះវិហារ ពង្រីក​ឧបដ្ឋានសាលា ខ្លោងទ្វារ របង​វត្ត និង​សមិទ្ធផល ជាច្រើន​ទៀត ក្រោយមក ព្រះ​តេជគុណ យឹម យ៉ុង បាន​អនិច្ចកម្ម នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែ កញ្ញា ឆ្នាំ​២០១១ នៅវេលា​ម៉ោង ៨.៣០​នាទី​យប់ និង​ត្រូវបាន​ប្រារព្វ​ពិធី​បូជាព្រះសព​ព្រះគ្រូ យឹម យ៉ុង អតីត​ព្រះចៅអធិការ​វត្ត​បារាយណ៍ គ្រប់​ខួប​៣​ឆ្នាំ​។​

​ឯកឧត្តម ងួន ញ៉ិល សមាជិក​គណៈ​អចិ​ន្ត្រៃ​គណៈកម្មការ​កណ្តាល គណៈបក្ស​ប្រជា ជនកម្ពុជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្តកំពង់ធំ​និង​ជា អនុប្រធាន​ទី​១​រដ្ឋសភា​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បូជាសព និង បាន​អុជ​ធូប​បួងសួង ឧទ្ទិស​កុសល់ផល​បុណ្យ រំលឹក​គុណ​ព្រះ​បារមី​ស័ក្ក​សិទ្ធ បញ្ជូន​ដួងព្រលឹង ព្រះ​តេជគុណ យឹម យ៉ុង ទៅ​ឋាន​បរមលោក បន្ទាប់ពី​លោក អភិបាលស្រុក ប្រគល់​ព្រះ​ភ្លើង​ជូន​ឯកឧត្តម ហើយ​ក៏បាន​ប្រគេន​ដល់​ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​

មេគុណ​ខេត្តកំពង់ធំ ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​រំលាយសព ជា​ចុងក្រោយ​ឯកឧត្តម ងួន ញ៉ិល បាន​ប្រគេន​បច្ច័យ​សម្រាប់​សាងសង់​វត្ត​ចំនួន ១២​លាន​រៀល យាយជី​តាជី ១០០​នាក់ ក្នុង​ម្នាក់​១​ម៉ឺន​រៀល និង​ក្រណាត់សរ​១​ដុំ ជូន​ប្រជាពលរដ្ឋ ១០០០​នាក់​ក្នុង​ម្នាក់​សា​រ៉ុង​១ ជូន​លោក គ្រូ អ្នកគ្រូ ១៣៩​នាក់​ក្នុង​ម្នាក់​២​ម៉ឺន​រៀល ជូន​សិស្ស​៧០៥​នា​ក្នុង​ម្នាក់ សៀវភៅ​១ ប៉ិច​១ ថវិកា ៣០០០​រៀល ជូន​ក្រុម​ភ្លេង ១០​ម៉ឺន​រៀល ជូន​នារី​កាត់​ខ្សែបូរ ៥​នាក់ ក្នុង​ម្នាក់​២​ម៉ឺន​រៀល ជូន​សាលាស្រុក​បារាយណ៍ ១​លាន​រៀល ជូន​សាលាឃុំ បារាយណ៍ ១​លាន​រៀល ។​ ​ ​ ​ ​20140406_150826 20140406_150828 20140406_150811

20140406_174205 20140406_174233