អគារ​រដ្ឋបាល និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ​មណ្ឌល​ឧក្រិដ្ឋ​កម្មតំ​បន់​១០៣ នៃ​របប​ ​ប្រល័យ​ពូជ​សាស​ន៏​ប៉ុល​ពល សាងសង់​រួច​និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ក្នុង​ទឹកប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​

អគារ​រដ្ឋបាល​ឬ​ហៅ​ថា​សារៈមន្ទីរ​និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ មណ្ឌល​ឧក្រិដ្ឋកម្ម​តំបន់​១០៣ នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត ត្រូវ​គេ​រាយ​ការណ៏ ថា បាន​សាង​ឡើង​ក្នុង​រយះពេល​៤​ខែ ក្នុង​ការចំណាយ​ថវិកា​អស់​ចំនួន​ជាង​៥​ម៉ឺន​៤​ពាន់ ដុល្លា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា

អភិបាល​ខេត្ត​ព្រះវិហារ ទ្រង់​ទ្រង់​ថវិ ការ​ដោយ​ឯកឧត្តម​អភិបាលខេត្ត​ផ្ទាល់ និង​ក្រោម​ជំនួយ​ឥត​សំណង​ពី​ប្រជាជន​ខេត្ត យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។​នៅ​ព្រឹក​ថ្ងៃទី​៤​មេសា​នេះ មនុស្ស​ជាង​១​ពាន់​នាក់ មាន​ព្រះសង្ឃ មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​កងកម្លាំង​កម្លាំង​ប្រ ដាប់​អាវុធ បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​រដ្ឋបាល និង ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ មណ្ឌល​ឧក្រិដ្ឋកម្ម​តំបន់​១០៣ នៃ​របប​ប្រល័យ​ពូច​សាស​ន៏​ប៉ុល ពត ស្ថិតក្នុង​ភូមិ​ថ្នល់កែង ឃុំ​រ៉ុង​រឿង ស្រុក​រវៀង ក្រោម​អធិបតីភាព​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៏ត្រី សោម បុប្ផា​រ័ត្ន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម ហ្វ៊ុង ង៉ុក​ម៉ី ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម វៀតណាម​ព្រមទាំង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត​ផង​ដែរ​។ អភិបាល​ស្រុក​រវៀង​លោក​ឯ សា​រ៉ូ បាន​ឡើង​ធ្វើ​របាយ​ការជូន​គណៈអធិបតី និង គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម ជុំវិញ​ការសាងសង់ និង​ការចំណាយ​ថវិកា ដែល​បាន ផ្តល់ជូន​ដោយ​ឯកឧត្តម​អភិបាលខេត្ត ជាពិសេស ឯកឧត្តម​ប្រធាន​គណៈកម្មាធិកា​រប្រ ជា​ជន​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។​លោក​ថា អគារ​រដ្ឋ បាល និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ មណ្ឌល​ឧក្រិដ្ឋកម្ម​តំបន់​១០៣ នៃ​របប​ប្រល័យ​ពូជ​សា ស​ន៏​នេះ សាងសង់​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ព្រះ វិហារ ។​ដែល​ឯកឧត្តម​បាន​ខិតខំ​ប្រឹងប្រែង ចំណាយ​អស់​ទាំង​កម្លាំងកាយ ចិត្ត និង ពេលវេលា ក្នុង​ស្វែងរក​ថវិការ​ចំណាយ​លើ​ការសាងសង ទុក​ជា​និមិត្តរូប​សំរាប់​កូនចៅ ជំនាន់​ក្រោយ ។​ហើយក៏​ជា​និមិត្តរូប នៃ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ជា​រៀងរហូត រវៀង កម្ពុជា​-​វៀតណាម ។​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ការសាងសង់​អគារ និង​ស្តូប​ខាងលើ​នោះ ចំណាយ​ពេលវេលា​អស់​រយះ​ជិត​៤​ខែ ហើយ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ មាន​ចំនួន ៥​ម៉ឺន​៤​ពាន់​០១៩​ដុល្លា ដោយ​អគា​រដ្ឋបាល និង​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ ចំណាយ​អស់ ទឹកប្រាក់​៤​ម៉ឺន​៧​ពាន់​ដុល្លា គ្រឿង​បំពាក់​មាន​កង្ហារ អំពូល​ភ្លើង​ចំណាយ​អស់​៣៥៩​ដុ ល្លា ថ្លៃ​ជីក​អណ្តូង ម៉ូទ័រ​បូមទឹក និ​ឈ្នួ​លជាង​អស់​៩៨២​ដុល្លា ផ្លូវ​បេតុង​ប្រវែង​២០៣ ម៉ែត្រ​អស់​៥​ពាន់​២៧៨​ដុល្លា ធ្វើ​ទ្វាររបង​អស់​៤០០​ដុល្លា ។​ក្នុងនោះ​៥​ម៉ឺន​ដុល្លា ជា​ជំ នួយ​ឥត​សំណង​របស់​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ក្រៅពី​នោះ​ជា​ថវិការ​ផ្ទាល់ខ្លួន​របស់​ឯក ឧត្តម​អ៊ុំ ម៉ា​រ៉ា ។​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ឯកឧត្តម​ហ្វ៊ុង ង៉ុក​ម៉ី បាន​មាន ប្រសា​ស​ន៏​កោតសរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​រក្សា​ជំ​ហ៊​រក្សា​មិត្តភាព​កម្ពុ ជា​-​វៀតណាម បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ខេត្ត​យ៉ា​ឡាយ​ថ្វី​បើ​ពុំ​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត ព្រះវិហារ​ក៏ពិតមែន ប៉ុន្តែ​ការទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​ខេត្ត​យ៉ា​ឡាយ និង​ខេត្ត​ព្រះ វិហារ ហាក់បីដូច​ជា​នៅជាប់​ព្រំដែន​គ្នា ។ លោក​ថា លោក​នឹង​នៅ​តែ​រក្សា​ជំហរ​ជួយ ស្ថាបនា​ខេត្តព្រះវិហារ របស់​ប្រទេស​កម្ពុជា ដោយ​គ្មាន​លក្ខ​ខ​ន្ធ ដោយ​ធ្វើការ​រក្សា​ទំ នាក់​ទំនងជា​មិត្តភាព​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​មាន​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា ជា អភិបាលខេត្ត ។​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា បាន​ប្រសា​ស​ន៏ ទៅកាន់​ប្រទេស​ជា​មិត្ត​ថា ផ្តើម​ចេញ​តម្រូវការ​ចាំបាច់ និង​ដើម្បី​ទុក​ជា​កេរ្តិ៍ដំណែល​ប្រ វត្តិសាស្ត្រ សម្រាប់​ប្រជាជន​យើង​ចងចាំ​នូវ​ឧក្រិដ្ឋកម្ម ដែល​បង្កឡើង​ដោយ​របប​ប្រ ល័យ​ពូជ​សាស​ន៏​ប៉ុលពត អគារ ឬ​ហៅ​ថា សារៈមន្ទីរ និង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​នេះ គឺ ជា​សមិទ្ធិផល​ថ្មី​មួយទៀត ដែល​ផ្តួចផ្តើម​គំនិត​កសាង​ឡើង​ដោយ​ឯកឧត្តម​ផ្ទាល់ បាន​ចំ ណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជាង​៤​ម៉ឺន​ដុល្លា និង​បាន​ស្វែងរក​ដៃគូ​អភិវឌ្ឍ​ន៏​ជួយ​ដល់​ការ​សាង សង់​គឺ​វៀតណាម ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ។​លោក​ថា ការ​ផ្តើមគំនិត​កសាង​ឲ្យមាន សមិទ្ធិផល​នេះ​ឡើង ក្នុង​គោលបំណង​ទុក​ជា​កេរ្តិ៍ដំណែល​ជា​ប្រវត្តិសាស្ត្រ សម្រាប់ប្រ ជា​ពលរដ្ឋ​យើង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត រំ​ឮ​ក​ចងចាំ​នូវ​ឧក្រិដ្ឋកម្ម ដែល​បង្ក ឡើង​ដោយ​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុល ពត មកលើ​ជាតិ​ឯង និង​ប្រជាពលរដ្ឋ​ស្លូត ត្រង់ ក្នុង​រយះពេល​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ។ ឯកឧត្តម បាន​សន្យា​នៅ​តែ​រក្សា​ចំណង​មិត្ត ភាព​កម្ពុជា​-​វៀតណាម ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ជានិ​ច្ច​៕​

1 2 3