ពលករ​ចំណាកស្រុក​សម្រុក​វិលត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ចូលរួម​បុណ្យ​ចូល ឆ្នាំ​ខ្មែរ​ខាងមុខនេះ

 បន្ទាយ​មានជ័យ៖    ចាប់ពី​ថ្ងៃ​ទី​១​ខែ​មេសារ​ឆ្នាំ​២០១៤​រហូត​មក​ពលករ​ចំណាកស្រុក​ដែល ទៅ​ធ្វើការ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ  បាន​សម្រុក​វិលត្រឡប់​មក​ស្រុកកំណើត  យ៉ាងខ្លាំង​ក្នុង​មួយថ្ងៃៗ​រាប់​ម៉ើន​នាក់​ទាំង​តាម​ច្រក​ផ្លូវត្រង់  និង​តាម​ច្រករបៀង​ចាប់ពី​ព្រឹក  ព្រលឹម​

រហូតដល់​យប់    លុះត្រាតែ​សមត្តកិច្ច​ទាំង​ពី​ភាគី​បិទ​ច្រក​ព្រំដែន​ទើប​ស្ងាត់    
    ខ​ណះ​ពេលព​លករ​វិលត្រឡប់​មក​យ៉ាងច្រើន​នេះ  សាខា​ក្រុម​ហ៊ិ​ន​លក់​សំបុត្រ រថយន្ត ក្រុង  ដែល​តម្លៃ​ធម្មតា​ពី​ប៉ោយប៉ែត  ទៅ​ភ្នំពេញ​លក់​ត្រិមតែ​២៨០០០​រៀល    ដល់ពេល បុណ្យ    នេះ​លក់​ឡើងរ​ហូល​ដល់​៤៥០​បាត  ទៅ​៥០០.៦០០​បាត​ប្រាក់​សៀម  ទាំង​រថយន្ត តាក់ស៊ី  និង​រថយន្ត​ទូរិស​១២​កៅអី  ហើយ​ប្រាក់​ខ្មែរ​អ្នកលក់​សំបុត្រ​មិន​យក​ទេ    ហើយ​ក្នុង ការលក់ នេះ  តាម​សាខា​លក់​សំបុត្រ​និមួយៗ  កឹ​មាន​អ្នក​រត់​ម៉ូតូឧុបៗ​យកមក​ដាក់ ទិតាំង  នេះ​តែម្ដង និង​ឥ​វ៉ាន់​ដាក់​តាមរ ទេះ ដឹក​ចូល​តាម​សាខា​និមួយ ៗ បើ​សរុប​ទៅ​សាខា​លក់ សំបុត្រ​មាន​រហូត​ដល់ ទៅ​២០​ទី តាំង  ឯណោះ     ដោយហេតុតែ​មានការ​នឹករលឹក ស្រុក និង ក្រុមគ្រួសារ   ឪពុក​ម្ដាយ​បងប្អូន ទ​ស្បី​មាន​តម្លៃ​ថ្លៃ​ខ្ពស់​យ៉ាងណាក៏ដោយ  ក៏​ត្រូវតែ ទិញ ដែរ   តម្លៃ​ថ្លៃ​ប៉ុណ្ណឹង​ហើយ​ក៏​នៅតែ រក​រថយន្ត​ជិះ​មិន​បាន​ទៀត ជួនកាល​អង្គុយ  ចាំ រថយន្ត​រហូត​ដល់​យប់ នៅតែ​គ្មាន​រថយន្ត​ជិះ​ទៀត និង​ត្រូវ​ដេក​ផ្លូវ​នៅ​ប៉ោយប៉ែត​ផង​ក៏  មាន   និង​មាន​រថយន្ត​ទូ​រី​ស​ខ្លះ​ផ្ទុក​អ្នកជិះ​លើដំបូល​ទៀតផង  ។  ជុំវិញ​បញ្ហារ​នេះ​លោក​អភិបាល​ក្រុង​ក៏​បាន​អញ្ជើញ  ក្រុម​អ្នកលក់​សំបុត្រ​ដើម្បី​ចូលរួម​ប្រជុំ ដាក់​កំណត់​តម្លៃ​មិន​ឲ្យ​លក់​ឡើងថ្លៃ   លើស​តម្លៃ​កំណត់​របស់​សាលាក្រុង ទេ   ប៉ុន្តែ   អ្នក​លក់​តាម​សាខា​ទាំងនោះ  មិន​បាន​គោរព​តាម​ការកំណត់​ឡើយ   ព្រោះថា​ក្នុង សា ខានិ​មួយៗ​មាន​អ្នក​រត់​ម៉ូតូឧុប  ជា​អ្ន​កឧុប​យកមក​ដាក់​និង​ត្រូវ​ចំណាយ​ឲ្យ  ក្នុង​ម្នាក់ ១០០០០​រៀល    ដោយ​ពល​ក៏​សម្រុក​ច្រើន​យ៉ាង​នេះ  មាន​ការកកស្ទះ​ចរាចរ​តាម​ដងផ្លូវ ជា​រៀងរាល់ថ្ងៃ  សមត្តកិច្ច​សណ្ដាប់ធ្នាប់​ចារា​ចរណ៏​ពុំ​បាន​រៀបចំ​សណ្ដាប់ធ្នាប់​នោះទេ   គឹ ខ្វល់​តែ​ដើរ​ប្រមូល​ប្រាក់​ក្បាល​ឡាន​តែ​ប៉​ណ្ណោះ   ។

1 2 3