ខេត្តបន្ទាយមានជ័យមានករណីគ្រោះចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមា៉ហីុណូប្រភេទកង់១៦មួយគ្រឿងជាន់ហ្វាំងមិនសីុបានរ៉េចង្កូតពេញផ្លូវជាតិបើកបុករថយន្តកាមរីឆ្លាមដឹកអ្នកដំណើររួញមួយកំណាត់មុខបណ្តាលឲ្យរងគ្រោះថ្នាក់ចំនួន៥នាក់ធ្ងន់ធ្ងរត្រូវបានរថយន្តតាកសីុដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាជប៉ុន ស្រុក មង្គលបូរីដើម្បីសង្គ្រោះជីវិត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាវេម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៥ស្ថិតនៅផ្លូវជាតិលេខ៥ត្រង់ចំនុចភូមិសូរិយាឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៎ឯកសនគីមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបាននិយាយថាមុនពេលកើតហេតុមានរថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខសៀមរាប២A៣៤៥៩ដឹកមនុស្សពេញបានបើកបរពីទិសដៅមកពីលិចទៅកើតស្របពេលនោះក៏មានរថយន្តកង់១៦ប្រភេទសណ្តោងពណ៌ ស ពាក់ស្លាកលេខក្រុងព្រះសីហនុ៣A២១៨៦បើកពីកើតទៅខាងលិចច្រាសទិសគ្នាហើយបើកឡើងវ៉ារថយន្តពីមុខមួយទៀតឃើញរ៉េចង្កូតហាក់បីដូចជាជាន់ហ្វាំងមិនសីុក៏បានរ៉េចង្កូតមកខាងឆ្វេងចំពាក់កណ្តាលផ្លូវជាតិស្រាប់តែរថយន្តកាមរីនោះត្រូវបានរថយន្តម៉ាកហីុណូដែលរ៉េចង្កូតពេញថ្នល់នោះបុកយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចមុខរួញចូលគ្នាហើយមនុស្សក្នុងរថយន្តកាមរីរងរបួសធ្ងន់ស្រាល៥នាក់ត្រូវរថយន្តតាក់សីុដឹកបញ្ជូនយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ចំណែកអ្នកបើកបរថយន្តសណ្តោងនោះគេចខ្លួនបាត់រីឯរថយន្តកាមរីនិងរថយន្តបង្កនោះត្រូវបាននគបាលចរាចរណ៍អូសយកទៅរក្សាទុកនៅអធិការស្រុកអូរជ្រៅដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕