​​រថយន្ត​បើក​កៀរ​នារី​ម្នាក់ កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល អូស​ជាង​១០​ម៉ែត្រ រង​របស​ធ្ងន់​

0

​កាលពី​វេលា​ម៉ោង ៨ និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នារី​ម្នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្ត​១​គ្រឿង​បើក​មក​កៀរ​ឲ្យ​ដួល និង​អូស​ជាង​១០​ម៉ែត្រ រីឯ​រថយន្ត​ហាយ​ឡេ​ន​ឌឺ​១​គ្រឿង​ទៀត​បើក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​បុក​រថយន្ត​លុច​ស៊ី​ស​បន្តកន្ទុយ​គ្នា ហេតុការណ៍​នេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។

​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងនោះ​ម៉ូតូ​នារី​រងគ្រោះ​ម៉ាក ហ្វី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD. 2022 បាន​ជិះ​មុខ​គេ លុះដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2Z. 3934 បើកបរ​ដោយ​បុរស​ឈ្មោះ ឆាយ រំភើយ អាយុ​៤១​ឆ្នាំ បាន​វ៉ា​រថយន្ត​មួយគ្រឿង​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ហើយក៏​ជ្រុល​ទៅ​កៀរ​នឹង​ម៉ូតូ​របស់​នារី​រងគ្រោះ​បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត និង​អូស​នារី​រងគ្រោះ​ជាង​១០​ម៉ែត្រ​។ ខណៈនោះ​រថយន្ត​ម៉ាក​ហាយ​ឡ​ន​ឌឺ ១​គ្រឿង​ទៀត ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2Z. 3442 បើក​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​គូថ​រថយន្ត​ឡុ​ច​ស៊ី​ស​កំពិត​ផ្នែក​ខាងមុខ​។
​ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​៣​គ្រឿង​ត្រូវបាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី ។Untitled 11174830_359998297542836_1639880539985130418_n 11169955_359998317542834_6268400945283347275_n 001