​​ផ្ទះ​ពលរដ្ឋ​ដែលរ​លំដោយ​ខ្យល់​កន្ត្រាក់​ឃុំ​ភ្នំ​លៀប​ត្រូវបាន​លោក ឧបនាយករដ្ឋមន្ត្រី កែ​គីម​យ៉ាន​ជួយ​ជុស​ជុល​ជូន​

0

ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កន្លងមក​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៥ ត្រូវ​ប​បាន​លោក​កែ​គីម​យ៉ាន​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​ចុះជួយ​សាងសង់​លំនៅដ្ឋាន​ជូន​ពួកគាត់​នៅ​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះ​នេ​ត​ព្រះ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ។​ការជួសជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោ​ខ្យល់​កន្ត្រាក់​នោះ​ដឹកនាំ ដោយ​លោក​ហង្ស ស៊ីផា ទីប្រឹក្សា​ផ្ទាល់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​និង លោក​ចុង​ផែត​អភិបាលរង​ខេត្ត លោក​ឱ​បូ​រិន្ទ​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ លោក កែវ​ប៊ុន​យឿន សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រះនេត្រព្រះ និង​កងកម្លាំង នគរបាល​អាវុធហត្ថ​ជាច្រើន​នាក់​ផងដែរ ។​លោក​ហង្ស​ស៊ីផា ទីប្រឹក្សា​ផ្ទាល់​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​បាន​ឲ្យ​ដឹងថា​ការជួយ​ជុស​ជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ​គឺជា​ការជួយ​ឧបត្ថម​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​កែ​គីម​យ៉ាន​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ។​លោក​ហង្ស​ស៊ីផា​បាន​បន្តទៀតថា​នា​តាម​បណ្តាំ​ផ្ញើ​ពី​លោក​កែ​គឹមយ៉ាន​ឲ្យ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ដែល​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ហើយ​ការចុះ​ជួយ​ជុស​ជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រោះធម្មជាតិ​នេះ​គឺ ជួយ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​គឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​គឺ​លោក​កែ​គឹមយ៉ាន​ជួយ​ទាំងអស់​ក្នុងនោះ​លោក​បាន​ជួយ​ឧ​ប​ត្ត​ម​មួយ​គ្រួសារ​ស័ង្កសី​៣០​សន្លឹក​ថវិកា​២០​ម៉ឺន​រៀល សា​រ៉ុង​១​ក្នុង នោះ​ផងដែរ លោក​ឪ​បូ​រិន្ទ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ជួយឧបត្ថម្ភ​អង្ករ ក្នុង​មួយ​គ្រួសារ ២៥​គីឡូក្រាម ហើយ​សមាជិក ក្រុមប្រឹក្សា ជួ​យស​ង្ក័​សី​១៥​សន្លឹក និង​ឈើ ៥​ក្រប​ផងដែរ ៕image image (3) image (2) image (1)