​​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ថា​ភ្លើង​អគ្គីសនី​គីឡូវ៉ាត់​ដើរ​លឿន​ខុសពី​ប្រក្រតី​ប្រធាន​អគ្គីសនី​ថា​ខែ​ក្តៅ​វា​ដើរ​លឿន​អញ្ចឹង​ឯង​

0

ខេត្តបន្ទាយមានជ័យ​​មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​ជាច្រើន​នាក់​បាននាំគ្នា​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី​របស់​ខេត្តបន្ទាយមានជ័យ​រឿង​គីឡូវ៉ាត់​ដើរ​លឿន​ខុសធម្មតា​សម្រាប់​ការប្រើប្រាស់​ខែមីនា​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នេះ​តែ​ប្រធាន​អគ្គីសនី​វិញ​ថា​ខែ​ក្តៅ​គឺ​កុង​ទ័​រ​វ៉ា​ដើរ​លឿន​អញ្ចឹង​ឯង​។​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា​ជា​រៀងរាល់ឆ្នាំ​ដល់​ខែ​ជិត​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​គឺ​កុង​ទ័​រ​បាន​ដើរ​លឿន​ដូ​ហោះ​ខុសពី​ខែ​ធម្មតា​ច្រើ​ង​ឡើង​ស្ទើរ​ពាក់កណ្តាល​ឯណោះ​។​ជាក់ស្តែង​ដូចជា​ក្រុមហ៊ុន​អាជីវកម្ម​មួយ​នៅ​ក្រុង​សិរីសោភ័ណ​ខែមីនា​ប្រើប្រាស់​អគ្គិសនី​អស់​ចំនួន​៤,៥២០​គីឡូវ៉ាត់​អស់​ថវិកា​ចំនួន​៤,៥២០,០០០​រៀល​បើ​ប្រៀបធៀប​ការប្រើប្រាស់​នៅ​ខែកុម្ភៈ​ប្រើប្រាស់​អគ្គិសនី​អស់​ចំនួន​៣,៧៩៩​គីឡូវ៉ាត់​អស់​ថវិកា​ចំនួន​៣,៧៩៩.០០០​រៀល​តែ​បុ​ណ្ណោះ​។​ប្រជាពលរដ្ឋ​រូប​នោះបាន​បន្តទៀតថា​ការប្រើប្រាស់​អគ្គិសនី​ក្រុមហ៊ុន​អាជីវកម្ម​នេះ​គឺ​ឧបករណ៍​និង​ការប្រើប្រាស់​ដាក់​ថេរ​មិនបាន​ថែម​ឧបករណ៍​ឡើយ​ហើយ​អគ្គិសនី​ប្រើប្រាស់​គឺ​ចុង​សប្តាហ៍​ថ្ងៃ​សៅ និង​អាទិត្យ​អគ្គិសនី​ដាច់​១​ថ្ងៃ​២​ទៅ​៣​ដង​ឯណោះ ហើយ​ជា​រៀងរាល់ឆ្នាំ​នៅ​ខែមីនា​ជិត​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​តែងតែ​ឡើង​គីឡូ​ពី​២០​ទៅ​៣០​ភាគរយ​មិនដឹង​មូលហេតុ​អ្វី​នោះទេ​។ ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​បាននាំគ្នា​មក​តវ៉ា​ជាច្រើន​នាក់​ក្នុង​ថ្នៃ​នេះហើយ​នៅពេលដែល​តវ៉ា​គឺ​ខាង​អគ្គិសនី​គេ​កំណត់​ឲ្យ​ទិញ​ពាក្យ​តវ៉ា​មួយ​សន្លឹក​តំលៃ​២​ម៉ឺន​រៀល​ឯណោះ ទើប​មន្ត្រី​ជំនាញ​ចុះមក​មើល​ដោយ​ប្រើល្បិច​ជំនាញ​នៅ​ដដែលៗ​។ មន្ត្រី​អគ្គិសនី​បន្ទាយមានជ័យ​ម្នាក់​បាន​ប្រាប់ថា​មូល​ដែល​អគ្គិសនី​គីឡូវ៉ាត់​ឡើង​នៅ​ខែមីនា​គឺជា​ខែ​ក្តៅ​ហើយ​ប្រើប្រាស់​ច្រើន​ទើបបានជា​គីឡូវ៉ាត់​ឡើង​ខុសពេល​ពី​ខែ​មុនៗ​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយ​បន្តទៀតថា​អ្នកប្រើប្រាស់​ភ្លើង​អគ្គីសនី​របស់​ក្រុមហ៊ុន​រដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​តែងតែ​ជួប​រឿង​អ​យុ​ត្តិ​ធ​ម៍​មិនចេះ​ដាច់​ដូចជា​កុង​ទ័​រ​ដើរ​លឿន​ខុស​ប្រក្រតី​ផ្តាច់​ភ្លើង​គ្មាន​មូលហេតុ​ហើយ​មានរឿង​ជាច្រើន​ទៀត​ដែល​ជួបប្រទះ​រយះពេល​កន្លងមក​ចំណែក​លោក​ប្រធាន​អគ្គីសនី​វិញ​ក្រោយពី​ប្រជាពលរដ្ឋ​មាន​បញ្ហា​ក្នុង​ការប្រើ​ភ្លើង​អគ្គីសនី​នោះ​គាត់​បាន​និយាយ​យកតែ​រួចខ្លួន​តែប៉ុណ្ណោះ​មិនបាន​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ក្នុង​ការប្រើ​ភ្លើង​អគ្គីសនី​នោះឡើយ​៕image