ខេត្តព្រះវិហារ​ជម្រុញ​ប្រជាពលរដ្ឋ​ឲ្យមាន​ការគោរព​ច្បាប់​ចរាចរណ៏​នៅមុន​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានធ្វើការ​ជំ រុញ ក្រើនរំលឹក និង​អំពាវនាវ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ នៅក្នុង​ខេត្ត​ព្រះវិហារ ក៏​ដូច​នៅ​ទូទាំង​ប្រទេស ដែល​បាន​ប្រើប្រាស់​ផ្លូវ​សាធារណៈ ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ

ឲ្យខិត​ខំ​ផ្លាស់ប្តូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ មក​ប្រកាន់យក​ឥរិយាបថ​ដែល​មាន​សណ្តាប់ធ្នាប់​របៀប​រាបរយ​ល្អ​មានការ​អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៏​នៅពេល​ធ្វើដំណើ​រ ឬ​នៅ​ពេល​បើ​របរ​យាន យន្ត​។ ក្នុងន័័យ​ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៏ ក្នុង​ឧិ​កាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដែល​នឹង​ឈាន​ចូល​មកដល់​នា​ជិត​១០​ថ្ងៃ​ខាង​មុខ​នេះ និង​ដើម្បី​កាត់បន្ថយ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៏​ផ្លូវ​គោកស្រ​បតាម​សេចក្តីសំរេច​របស់​អង្គការសហប្រជាជាតិ ស្តីពី ទសវត្សរ៏​សុវត្ថិភាព​ចរាចរណ៏​ផ្លូវគោក គឺ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ឲ្យបាន​៥០% នៅ​ឆ្នាំ​២០២០ ។​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​សៅរ៏​ទី​៥​មេសា​ចុង​សប្តាហ៏​កន្លង​ទៅ​បាន​ប្រារព​ទិ​វា​សប្តាហ៏​ជាតិ​សុវត្ថិភាព​ចរាចរណ៏​ផ្លូវគោក​លើកទី​៧ ដែល ពិធី​នេះ​បាន​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សុវត្ថិភាព​ច​រា ចរណ៏​ផ្លូវគោក​ខេត្តព្រះវិហា​រ ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ជា​ប្រធាន ក្រោម​កិច្ចសហការ និង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កាកបាទក្រហមកម្ពុជា អង្គការ សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៏​ផ្លូវគោក អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ក្រុមហ៊ុន​ធា នា​រ៉ាប់រង​អាយុជីវិត​ព្រូដេន​ស៊ល (prudential) ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប ក្រុមហ៊ុន​CMVIC និង ក្រុមហ៊ុន​រថយន្តហ្វត (Ford) ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ​មឹន មាណ​វី រដ្ឋលេខា​ធិ ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកជំទាវ​ខូយ ប៊ុន​ថា​ន អភិបាលរង​ខេត្ត ព្រះវិហារ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អង្គភាព​ចំណុះ អង្គការ​ជា​ដៃគូ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាង​៤០០​នាក់ ។​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​សំ លាង​ទ្រី បាន​ឡើង​ធ្វើ គារវកិច្ច​ស្វា​គម​ន៏​ដល់​វត្ត​មាន​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរខេត្ត អង្គការ​ជា​ដៃគូ និង​ក្រុម អ្នកគាំទ្រ ។​បន្ទាប់មក​លោក​ប្រធាន​មន្ទីរ ក៏​បាន​ធ្វើ​របាយ​ការជូន​គណៈអធិបតី ជុំវិញ ការខិតខំ​ពង្រឹង និង​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៏​ផ្លុវគោក ដល់​ប្រជាពលរដ្ឋ​នៅក្នុង ខេត្តព្រះវិហារ​ទាំងមូល ។​លោក​ថា ស្ថិត​ក្នុង​បរិបថ នៃ​ការពង្រឹង​ការអនុវត្ត​ន៏​ច្បាប់ និង បទបញ្ញត្តិ​ចរាចរ​នានា​កន្លង​មក គឺ​បង្ហាញ​ថា​រាជរដ្ឋាភិបាល​យើង មាន​ឆន្ទះ​យ៉ាងសកម្ម ក្នុង​ការទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៏ ដែល​តែងតែ​កើតឡើង​នៅ​កម្ពុជា ក៏ ដូចជា​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដែល​បណ្តាលមកពី​កត្តា​៣​យ៉ាង​គឺ​៖១.​កត្តា​មនុស្ស ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់​ចរាច​រណ៏ បើកបរ​ល្បឿន​លើស​ច្បាប់​កំ ណ​ត់ បើកបរ​ដោយ​ធ្វេសប្រហែស បើកបរ​ពេល​មាន​ជាតិ​ស្រវឹង មិន​ពាក់​មួកសុវត្ថិភាព មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាដើម ។​២.​កត្តា​យានជំនិះ ដោយ​ម្ចាស់​យានជំនិះ​ទាំង នោះ​មិន​បាន​ថែទាំ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាម​ពេក​កំណត់ ធ្វើឲ្យ​អ្នកបើកបរ​មិន​អាច​បញ្ជា​យានជំនិះ​បាន​នៅពេល​កំពុង​បើកបរ ដូចជា​ហ្វ្រាំង​មិន​ស៊ី បែក​កង់ ភ្លើង​បំភ្លឺ​មិន​ភ្លឺ ។​ល​។​៣.​កត្តា​ផ្លូវ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន​នៅ​មិនទាន់មាន លក្ខណៈ​ស្តង់ដារ ដូចជា​ផ្លូវ​មាន​គ្រលុក ផ្លូវ​កោង​ខ្លាំង ផ្លូវ​ធំ​តែ​មាន​ស្ពាន​តូច​ចង្អៀត និង ពុំទាន់​បាន​បំពាក់​ផ្លាកសញ្ញា​ចរាច​រណ៏ ឲ្យបាន​គ្រប់គ្រាន់​នៅ​លើ​ដងផ្លូវ​សាធារណៈ​មួយ ចំនួន​ជា​ដើម ។​អភិបាលរង​ខេត្ត​លោកជំទាវ​ខូយ ប៊ុន​ថា​ន បាន​មាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ ទៅ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​រាជរដ្ឋាភិបាល និង​បណ្តា​ក្រុមហ៊ុន​នានា អង្គការ ជា​ដៃគូ​ទាំងអស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ដំណើរ​គម្រោង​ឡើង ។​ឈ្លាត​ក្នុង​ឧិ​កាស នោះ​ផង​ដែរ លោកជំទាវ​ក៏​បាន​សម្តែង​ពី​ភាព​សោកសៅ ក្នុង​គ្រោះថ្នាក់​ដែល​បណ្តាល ឲ្យ​បាត់បង់​ជីវិត ការរង​របួស និង​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​ពលរ​រដ្ឋ​នា​ពេល​កន្លង មក ហើយ​ថែមទាំង​បាន​បន្សល់ទុក​នូវ​កុមា​រ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និ​ទុរគតជន ដែល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជ​រដ្ឋា ភិ​បាល និង​ការអភិវឌ្ឍ​ន៏​ជាតិ​លើ​គ្រប់​វិស័យ ។​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ចូន លោកជំទាវ​មឹន មាណ​វី បាន​មាន​ប្រសា​ស​ន៏ ជម្រុញ​ឲ្យ​អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ បន្ត​ពង្រឹង និង​អប់ រំ​ផ្សព្វផ្សាយ​បន្ថែមទៀត ពី​សុវត្ថិភាព​ចរាចរណ៏​ផ្លូវគោក ជា​ជំនួយ​ក្នុងការ​ដាស់តឿន​ក្រើ ន​រំលឹក​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ ឲ្យចូល​រួម​អនុវត្ត​ច្បាប់​ចរាច​រណ៏​ទាំងអស់គ្នា នាំគ្នា គោរព​ទិស​ស្លោក​ដ៏​មាន​សារៈសំខាន់​របស់​សម្តេច​តេជោ​«​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់ ចរាច​រណ៏​»  ៕
1 2 2014-04-07_100404