រថយន្ត​ម៉ែ​ក​សឺដែស​បុក​ម៉ូតូ​សង់​កូរ៉េ​ជិះ​បញ្ច្រាស់​ផ្លូវ​រងរបួស​ធ្ងន់​បុរស​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ជើង​ម្ខាង​ខណៈ​ដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ពណ៌​ក្រហម បញ្ច្រាស់​ផ្លូវ​ហើយ​ក៏​ត្រូវ​រថយន្ត​ម៉ែ​ក​សឺ​ដែក ពណ៌​ខ្មៅ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បុក​ចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​

២០១៤ ត្រង់​ចំណុច​ក្បែរ​ស្ដុប​ផ្សារ​ដើម​គរ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ជើង​ទៅ​ត្បូង​បញ្ច្រាស់​ផ្លូវ ខណៈនោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដែស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3323 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បត់​ឆ្វេង​បំរុង​ឆ្ពោះ​ទៅ​ផ្លូវ​ព្រះ​មុនី​រ៉េត​ក៏​បុក​ចំ​បុរស​ដែល​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​នោះ​បណ្ដាលអោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់​រងរបួស​ជើង​ម្ខាង​។​
​បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ចោមរោម​មើល​ជា​ច្រើន ហើយ​ម្ចាស់​រថយន្ត​ទោះ​ដឹងថា​ខ្លួន​ជិះ​ត្រូវ​ក៏​នៅ​ចេញថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ​ចំនួន​១៥​ដុល្លារ​នៅ​កន្លែងកើតហេតុ​ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​៕​

1 2 3