អ្នកបើករថយន្ត​ឡុ​ច​សីស​RX300​ត្រូវ​តុលាការ​ឃុំខ្លួន​បន្ទាប់ពី​កៀរ​ម៉ូតូ​អូស​សិស្ស​នារី​ម្នាក់​ក្រោម​រថយន្ត​២០​ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ​សម្របសម្រួល​មិនត្រូវ​គ្នា​

0

​កំពង់ឆ្នាំង​៖​អ្នកបើករថយន្ត​ឡុ​ច​សីស​RX300​ម្នាក់​ត្រូវ​តុលាការខេត្ត​កំពង់ឆ្នាំង​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ បន្ទាប់ពី​សម្របសម្រួល​មិនត្រូវ​គ្នា ជាមួយ​គ្រួសារ​ជនរងគ្រោះ ក្រោយពី​អ្នកបើកបរ​រថយន្ត​នោះ បាន​បើករថយន្ត​គៀរ​ម៉ូតូ​យុវនារី​ជា​សិស្ស​ថ្នាក់​ទី​១០DSC06920​ម្នាក់ ធ្វើអោយ​នាង​ដួល​ចូល​ក្រោម​រថយន្ត ហើយ​ត្រូវ​រថយន្ត​ហាយ​ឡិន​ឌ័​របុក​គូថ​ឡុ​ច​សីស​ពីក្រោយ ធ្វើអោយ​រថយន្ត​ឡុ​ច​សីស​អូស​នារី​រងគ្រោះ​ក្រោយ​រថយន្ត​ជាង​២០​ម៉ែត្រ​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ម៉ោង ៨​និង​៤០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលារ​ប្អៀ​រ​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​យុវ​សិស្ស​រងគ្រោះ​មានឈ្មោះ ឌឹ​ម មុនី​កែវ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ ក្រុងភ្នំពេញ រស់នៅ​ក្នុងភូមិ​ជ័យជំនះ ខ័​ណ្ឌ​ដូនពេញ ក្រុងភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-2022​។​ចំណែក​រថយន្ត​បង្ក ទី​១​ម៉ាក ឡុ​ច​ស៊ី​ស​ធន់​តូច ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3934 បើកបរ​ដោយ​ឈ្មោះ ឆាយ រំភើយ អាយុ ៤៤​ឆ្នាំ​រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ រថយន្ត​បង្ក​ទី​២​ម៉ាក ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 3442 បើកបរ​ដោយ​ឈ្មោះ វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​733
​មុនពេល​កើតហេតុ​យុវ​សិស្ស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្នា​៣​នាក់ ជាមួយនិង​ម៉ូតូ​៣​គ្រឿង​ទៀត​ត្រូវជា​បងប្អូន​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិសាត់​។​លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ឡុ​ច​ស៊ី​ស ដែល​បាន​បើក​ក្នុង​ទិស​បញ្ច្រាស់​គ្នា បាន​បើក​ជែង​រថយន្ត​ធំ​មួយគ្រឿង​ទៀត​ក្នុង​ទិស​ស្របគ្នា ក្នុងពេល​ម៉ូតូ​ជនរងគ្រោះ​ក៍បាន​បើក​មកដល់​ទន្ទឹមគ្នានេះ​ដែរ ហើយ​បាន​កៀរ​ម៉ូតូ​ដួល​នា​ចូល​ក្រោម​រថយន្ត ខណៈ​នោះដែរ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង​ទៀត​បាន​បុក​គូថ​រថយន្ត​ឡិច​ស៊ី​ស អូស​ជនរងគ្រោះ​ចម្ងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ ទើប​រថយន្ត​ឈប់​បណ្តាលអោយ​ជនរងគ្រោះ​បោក​ត្រឡប់ត្រឡិន និង​របួសធ្ងន់​។​
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បន្ទាប់មក​បាន​ដឹក​យកទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ង ក្រុងភ្នំពេញ​។​ចំណែក​ក​រថយន្ត​បង្ក​ទាំង​២​គ្រឿង និង​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​រលាប្អៀរ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត​នាំខ្លួន​មក កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​download
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ភាគី​អាណាព្យាបាល​យុវ​សិស្ស​រងគ្រោះ​បាន​ទាម​សំណង​ខូចខាត​ម៉ូតូ​​និង​ព្យាបាល​របួស​ចំនួន​៧​ពាន់​ដុល្លា ក្រោយមក​ចុះ​ត្រឹម​៥​ដុល្លា ចំណែក​ភាគី​រថយន្ត​ឡុ​ច​សីស​មានលទ្ធភាព​សង​ប្រមាណ​៥០០​ដុល្លា​តែប៉ុណ្ណោះ​។​ដោយ​ភាគី​ទាង​២​សម្របសម្រួល​មិន​ត្រូវរ៉ូវ​គ្នា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​។​
​អ្នកបើកបរ​រថយន្ត​ឡុ​ច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3934 ឈ្មោះ ឆាយ រំភើយ អា យុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណន់ ខេត្តបាត់ដំបង និង​ត្រូវ​តុលាកា​ខេត្ត​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅរ​សៀ​ស​ថ្ងៃ​ទិ​២៥ ខែមេសា ឆ្នាំ​២០១៥​។​
​ដោយឡែក​រថយន្ត​បង្ក​ទី​២​ម៉ាក ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 3442 ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​បើកបរ​ឈ្មោះ វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិន​ត្រូវបាន​ឃុំខ្លួន​ទេ ប៉ុន្តែ​រូបគេ​ត្រូវ​សងការ​ខូចខាត​ទៅអោយ​ម្ចាស់​រថយន្ត​ឡុ​ច​សីស​ព្រោះតែ​បាន​បើក​បុក​គូថ​គេ​៕ DSC07038