ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៤មេសា ២០១៥នៅវេលាម៉ោង៣.០០នាទីល្ងាច កងកំលាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោក អនុសេនីយ៍ឯកជាដាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគឹម បញ្ញា ភេទ ប្រុស អាយុ ២៣ឆ្នាំ
រស់នៅភូមិគីឡូម៉ែតលេខ៤នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពីបទប្រើអំពើហឹង្សាវាយតប់ទៅលើប្រពន្ធឈ្មោះ មិនស្រីណូភេទ ស្រី អាយុ ២៣ឆ្នាំ បណ្ដាលអោយជាំភ្នែកនិងឈើចាប់ពេញខ្លួនប្រាណ។យោងតាមបណ្ដឹងជនរងគ្រោះជាប្រពន្ធបានដាក់ពាក្យបណ្ដឹងសុំអោយសមត្ថកិច្ចចំណាត់ការតាមច្បាប់របស់ប្តីព្រោះអីប្ដីរបស់គាត់ចាប់តាំងពីបានគ្នារយៈពេលមួយឆ្នាំកន្លងមកគេតែងតែប្រើអំពើហឹ ង្សាជាញឹកញាប់ទៅលើប្រពន្ធជាក់ស្ដែងលើកនេះរូបនាងមានផ្ទៃពោះ៧ខែផងស្រាបតែត្រូវប្ដីវាយធ្វើបាបជាបន្តបន្ទាប់ធ្វើអោយនាងខ្ញុំទ្រាំរស់នៅមិនបានក៏ដាច់ចិត្តរត់ទៅប្តឹងសមិត្តកិច្ចឲ្យរកយុត្តិធម៍ឲ្យ។បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថារូបគេពិតជាបានប្រើអំពើហិង្សាលើប្រពន្ធជាញឹកញាប់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្តចាត់ការតាមនិតិវិធីច្បាប់៕