ពិធី​ចុះហត្ថលេខា​សហប្រតិបត្តិ​ការ​ឆ្នាំ​២០១៥ និង​បញ្ញា​តិច​ង​ស​ម្ព័​ន្ឋ​មេត្រីភាព​រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត​ដុង​ណាយ

0


​ខេត្ត​ដុង​ណាយៈ ពិធី​ចុះហត្ថលេខា ក្នុង​កិច្ចសហការ​រវាង​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ដុង​ណាយ យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ជាមួយនឹង​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ យោធ​ភួ​មិ​ភាគ​ទី​៤ និង​ការចង​ស​ម្ព័​ន្ឋ​មេត្រីភាព​រវាង​ប្រទេស​ទាំងពី ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​ការទំនាក់ទំនង​ផ្នែក​យោធា​ឲ្យ​មាន​ប្រសិទ្ធភាព​។​111
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សឹក​កំពង់ធំ បាន​មានប្រសាសន៍ថា ការដឹកនាំ​នាយទាហាន នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ គឺ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ចំណង​សាមគ្គី​រវាង​កងទ័ព​ទាំងពី​ប្រទេស ខាង​ផ្នែក​យោធា ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​នានា ទាំង​ចិត្តសាស្ត្រ និង​យុត្តិសាស្ត្រ​ក្នុងការ​គ្រប់​គ្រង់​ផ្នែក​យោធា ដើម្បី​សន្តិសុខ សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះដែរ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​យល់ព្រម​ឯកភាព ផ្នែក​បច្ចេកទេស​យោធា​និង​ការជួយ​លើ​ការស្ថាបនា សាងសង់​បន្ទាយ​ជូន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​។122
​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ដុង​ណាយ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៥ ដែលមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ផា មេបញ្ជាការ​ង​យោ​ភូមិភាគ​ទី​៤ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ហ្វា​ង តឹង​តា​យ មេបញ្ជាការ​ង​យោ​ភូមិភាគ​ទី ៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ព្រមទាំង​ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ រួមជាមួយ​អាជ្ញាធរខេត្ត​ដុង​ណាយ និង​ប្រតិភូ​យោធពលខេមរភូមិន្ទ​កម្ពុជា​ចំនួន​១៥​នាក់​ចូលរួម​ផងដែរ​។​18
​ក្នុង​កិច្ច​ចុះហត្ថលេខា​រវាង​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ​និង​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ត្រូវបាន​យោគយល់​ក្នុង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ជោគជ័យ​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​ទាំងពី ទាំង​ផ្នែក​យោធា ទេសចរណ៍ និង​សង្គមជាតិ ក្នុងការ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពី​។​17
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ហ្វា​ង តឹង​តា​យ មេបញ្ជាការ​ង​យោ​ភូមិភាគ​ទី​៧ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចសហការ​ល្អ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ បាន​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព ក្នុងការ​ចែករំលែក រួមគ្នា​គិត រួមគ្នា​ធ្វើ ដើម្បី​ប្រទេស​ទាំងពីរ ទទួលបាន​ជោគជ័យ​ផ្នែក​យោធា ជា​ចុងក្រោយ​គណៈប្រតិភូ​ទាំងពី បានប្រគល់​កាដូរ​វត្ថុ​អនុស្សាវរីយ៍​ទៅវិញទៅមក និង​ពិសា​របាយ​សាមគ្គី ក្នុងការ​បញ្ជាក់​ពី​ទឹកចិត្ត​និង​ភាពជិតស្និទ្ធ​រវាង​កង​ទ័ព​ទាំងពី​ប្រទេស​។​

​ដោយ ប៊ុន រដ្ឋា17 16 13 12 11 10 9 8 7 6 5 4 3 2 1