សង្វៀន​ជល់​មាន់នៅ​ស្រុក​ម៉ាឡៃ​កំពុងដំណើរការ​យ៉ាង​សស្រាកសស្រាំ​គ្មាន​នរណាម្នាក់​ហ៊ាន​ចូល​បង្ក្រាប​ឡើយ​ព្រោះ​របស់​នា​ទាហាន​

0

​ខេត្តបន្ទាយមានជ័យ​
​សង្វៀន​ជល់​មាន់​ដុះ​ស្លែរ​មួយកន្លែង​បើក​លេង​រាប់​ឆ្នាំ​មកហើយ ជាប់​នៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងស្រុក​ម៉ាឡៃ​ឯ​អ្នក​ចូល​លេង​នោះ​មាន ក្រុម​ឈ្មួញ​តូចធំ ប្រជាពលរដ្ឋ ក្នុងការ​ប្រ​គួ​ត​នោះ​មានការ​ស៊ីសង​យកលុយ​សុទ្ធ​តែម្តង​image (3)
​ទីតាំង​ជល់​មាន់​ខាងលើ​នោះ​គឺ​នៅ​ខាងកើត​ភូមិ​បា​រល​ង្គ័ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រឈម​ជាមួយនឹង​ព្រំប្រទល់​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​សង្វៀន​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​មន្ត្រី​ម្នាក់​នាយទាហាន​ម្នាក់​។​សង្វៀន​ប្រជល់មាន់ ដាក់​លុយរាប់​មុ​ឺ​ន​បាទ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ទៀតផង ដូចជា​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ការបង្កើត​ជា​ចោរកម្ម​សព្វបែបយ៉ាង​ទាំងអស់នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​យ៉ាងធ្ងន់ធ្ង​។​នៅ​កន្លែង​ជល់​មាន់​នោះគេ​ស​ង្គេ​ត​ឃើញ​មាន​ការដាក់​សង្វៀន​ចំនួន​ពីរ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​នាក់​បាន​រាយការណ៍​ប្រាប់​អ្នកយកព័ត៌មាន​ថា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​នៅពេល​រសៀល​ចាប់ពី​ម៉ោង​២​ទៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ចូលមក​លេងល្បែង​ជល់​នេះ​យ៉ាង​គគ្រឹកគគ្រេង​ស្រែក​ហោ​រក​ញ្ជៀ​ង​យ៉ាង​អើ​ង​កង​ទៀតផង​ជាហេតុ​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។image (2)

លោក​វណ្ណ សុផាត​ជា​ម្ចាស់​សង្វៀន​ជល់​មាន់​នេះ​បាន​និយាយប្រាប់​អ្នកយក​ព៌​ត​មាន​ថា​ការបើក​សង្វៀន​ជល់​មាន់​នោះ​គឺជា​ក្រុមគ្រួសារ​របស់គាត់​តែប៉ុណ្ណោះ​ចំណែក​គាត់​មិន​ដឹងអី​ទេ​បើ​ចង់ដឹង​ច្បាស់​ឲ្យ​សួរ​ទៅ​អាជ្ញាធរ​ដែល​នៅក្បែរនោះ​ទៅ​តែ​លោក​គ្រាន់តែ​ហាម​មិន​ឲ្យ​ថត​ផ្ទះសម្បែង​របស់លោក​ដែលមាន​សង្វៀន​ជល់​មាន់​នោះ​ដាច់ខាត​។​ប្រជាពលរដ្ឋ​ជាច្រើន​នាក​បាន​សំណូមពរ​ទៅដល់​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក មេត្តា​ដាក់​ផែនការ​ក្តៅ​ចំពោះ​ម្ចាស់​សង្វៀន​ជល់​មាន់​នោះ​ផង ពុំ​នោះទេ​ពួកគាត់​នឹងមាន​ភាពភ័យខ្លាច​ជា​បន្តបន្ទាប់ ដោយសារតែ​ក្រុម​ញៀន​ល្បែង​ជល់​មាន់ ទាំងនេះ​ថ្ងៃក្រោយ​អាច​កើតជា​ចោរលួច​ចោរឆក់ ឬក៏​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ជាក់​ជាមិនខាន​ឡើយ​សូម​អស់លោក​ថ្នាក់លើ​មេត្តាជួយ​ដល់​ពួក​កាត់​ផង​៕

image