បិត​ថ្នាំញៀន​នៅលើ​ថ្ងាស់​លឹ​ង្គ នៅតែ​សមត្ថកិច្ច​តាម​ក្របួច​បាន​

0

 បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំព្រឹក​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​24​ខែមេសា​ឆ្នាំ​2015 វេលា​ម៉ោង​4,35​នាទី​ល្ងាច ត្រង់ចំនុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​image (1)
ខណ​:​ដែល​មុខសញ្ញា​រូបនេះ​កំពុង​ដឹកនាំ​គ្រឿងញៀន​ទៅ​ប្រគល់អោយ​មុខសញ្ញា​ម្នាក់ទៀត​។​
លោក​សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​គូសបញ្ជាក់ថា នៅមុន​ពេល​
ចុះ​ប្រតិបត្តិការ​លោក​បានទទួល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ទើប​លោក​បាន​ចាត់​កំលាំង​ចុះ​ភ្លាមៗ​ទៅកាន់​ចំនុច​ខាងលើ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​តាម​ភិនភាគ​ដែល​បានកំណត់ ដោយ​គេ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Dream​ធុន​C125 ពាក់​ស្លាក​លេខ បាត់ដំបង​1G 4416 ក៏បាន​ធ្វើការ​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​ដើម្បី​ឆែកឆេរ​និង​សាកសួរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​បុ​ិ​ច បូរាណ ភេទ​ប្រុស អាយុ​38​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក មិនបាន​បង្ហាញ​នូវ​វត្ថុតាង​ដែល​គេ​បាន​លាក់ទុក​នៅក្នុង​ខ្លួន​ឡើយ​ដោយ​គេ​គិតថា​ប្រហែលជា​មិនអាច​រកឃើញ​ឡើយ ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច​ចាប់​ដោះ​ខោ អាវ​ក៏​ប្រទះឃើញ​គ្រឿងញៀន​មួយកញ្ចប់​ដែល​ជនសង្ស័យ​បាន​បិត​ស្កុ​ត​ជាប់​នៅ​ពីលើ​ថ្ងាស់​លឹ​ង្គ ដោយ​ ស្លៀក​លី​អូ​បិត​ជិត​ពី​ខាងក្រៅ គឺជា​លទ្ធផល​ពេលដែល​ស្រាយ​កញ្ចប់​នោះ​មើល​ក៏​ឃើញ​មាន​គ្រឿងញៀន​ ប្រភេទ​យ៉ាម៉ា​ចំនួន​50​គ្រាប់​ព្រមទាំង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយ​កូន​ថង់​តូច​។​

image
ក្រោយពី​រកឃើញ​គ្រឿងញៀន​ទើប​ជននេះ​បាន​សារភាពថា ថ្នាំ​ទាំងអស់នេះ​គឺ​ខ្លួន​បាន​ទិញ​
ពី​ឈ្មោះ​ភាន សុ​ភី​ន ភេទ​ស្រី អាយុ​33​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា ដោយ​យ៉ាម៉ា​មួយ​គ្រាប់​
តំលៃ​9​ពាន់​រៀល និង​ម៉ា​ទឹកកក​មួយ​កូន​ថង់​តំលៃ​5​មុ​ឺ​ន​រៀល ដោយ​យកទៅ​ប្រគល់អោយ​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​ស្រុក​សំពៅ​លូន​។​
បន្ទាប់ពី​ទទួលបាន​ចំលើយសារភាព​រួចមក សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បានរៀបចំ​ឯកសា​រ​
ដើម្បី​បញ្ជូន​ខ្លួន​ព្រមទាំង​វត្ថុតាង​ដែលមាន​គ្រឿងញៀន និង​ម៉ូតូ​មួយគ្រឿង​ទៅកាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕