ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៥នេះលោកហ៊ុនម៉ាណែតជាកូនច្បងរបស់សម្តេចតេជោនិងលោកស្រីព្រមទាំងក្រុមការងារជាច្រើននាក់បានអញ្ជើញចុះប្រគល់អណ្តូងទឹកស្អាតចំនួន១0អណ្តូងដែលជាអំណោយរបស់មូលនិធិឧបាសកហ៊ុននាងនិងឧបាសិកាឌីប៉ុកមាតាបីតា របស់
សម្តេចតេជោ ហ៊ុនសែនជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំងនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ពិធីប្រគល់អណ្តូងទឹកនេះដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ប្រកបដោយទឹកមុខសប្បាយរីករាយដែលបានទទួលអណ្តូងទឹកស្អាតសំរាប់ប្រើប្រាស់់ប្រចាំថ្ងៃរបស់ពួកគាត់ ។ប្រជាពលរដ្ឋបានស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ចំពោះលោក ហ៊ុនម៉ាណែតនិងលោកស្រីព្រមទាំងក្រុមការងារនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិឧបាសកហ៊ុននាងនិងឧបាសិកាឌីប៉ុកដែលបានសាងសង់អណ្តូងទឹកស្អាតជូនពួកគាត់នាពេលនេះគួរបញ្ជាក់ផងដែរថាមូលនិធរបស់ឧបាសកហ៊ុននាងនិង
ឧបាសិកាឌីប៉ុកជាមាតាបិតារបស់សម្តេចតែជោហ៊ុនសែនរយះពេលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាលដែលគ្មានប្រភពទឹកប្រើប្រាស់មូលនិធិរបស់លោកតែងតែយកចិត្តទុកដាក់ជួយជីកជាអណ្តូងទឹកស្អាតក្នុងមួយភូមិយ៉ាងតិច្ចក៏៥អណ្តូងដែរដើម្បីជាចំណងដៃទុកជូនប្រជាពលរដ្ឋទុកប្រើប្រាស់នៅតាមភូមិដើម្បីកំឲ្យខ្វះទឹកប្រើប្រាស់បន្តទៀតអ្នកភូមិបានថ្លែងអំណរគុណដល់មូលនិធីរបស់ឧបាសកហ៊ុននាងនិងឧបាសិកាឌីប៉ុកជាពន់ពេកលោកថាខ្វះអ្វីអាចរស់នៅបានតែបើខ្វះទឹកវិញមិនអាចរស់នៅបានឡើយព្រោះទឹកវាសំខាន់ណាស់សំរាប់មនុស្សនិងសត្វ៕