ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ ចំនួន​៦៩​គ្រួសារ​បានទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា​

0

​សៀមរាប អំណោយ​ដ៏​ថ្លែ​ថ្លា​របស់​កាកបាទក្រហម​កម្ពុជា​ត្រូវបាន​លោកស្រី​គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុគណៈ ក​ម្មា​ធិ​កា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៦៩​គ្រួសារ​នៅ​ក្រុង​សៀមរាប DSC_0027

និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ​២០១​នេះ​៥ ដែល​បាន​ធ្វើឡើង​នៅ​កន្លែង​ផ្សេងគ្នា ដោយមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកស្រី អស់លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា និង អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។
​តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប​និង​ស្រុក​ក្រឡាញ់ បានបញ្ជាក់​ពី​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២២​ខែមេសា​២០១៥​កន្លងមក នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប មាន​៣១​គ្រួសារ ធ្វើ​ឲ្យ​រលំ​ផ្ទះ​អស់​០២​ខ្នង ដំ​បើក​ដំបូល ២៦​ខ្នង ទ្រេត​០២​ខ្នង និង ឆេះ​ផ្ទះ​០១​ខ្នង និង នោ​ស្រុក​ស្រុក​ក្រឡាញ់ រលំ​ផ្ទះ​០៦​ខ្នង របើក​ដំបូល​៣២​ខ្នង​ខូចខាត​រថយន្ត​០២​គ្រឿង គោយន្ត​កែច្នៃ ០១​គ្រឿង និង របួស​មនុស្ស​០២​នាក់​ផងដែរ
ក្នុងនោះ​លោក​ស៊ុំ​សំអន​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានធ្វើការ​បញ្ជាក់​ពី​ប្រភព​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​គ្រួសា​៦៩​រ​នាពេលនេះ​គឺជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ដែល​ទទួលបាន​ពី​បងប្អូន​សប្បុរស​ជនជាតិ​អន្តរជាតិ​ដោយ​ប្រគល់ជូន​ដល់​បងប្អូន​រងគ្រោះ​ពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គ​ក្រ​មុង​១​ភួយ​១​សារុង​១ ក្រមា​១ កន្ទេល​១ ចាន​៥ ស្លាបព្រា​៥ ឆ្នាំង ទឹកត្រី​០១​យូ ប្រេងឆា ០១​ដប និង ថវិកា​៥​ម៉ឹ​ន​រៀល​ចំពោះ​អ្នក​រលំ​ផ្ទះ បន្ថែម​នូវ​១​ឡាំង​ទឹក​១​គូរ តង់​កៅស៊ូ ១ រីឯ​អ្នក​រងរ​បូស ឃី​ត ១​កញ្ចប់ និង ថវិកា ៥​ម៉ឺន​រៀល​ផងដែរ ។​

DSC_0032
​ក្នុងនាម​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត​លោកស្រី​គួ​យ​ណា​លីន​ក៏បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ទាំងអស់​ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​។ លោកជំទាវ​ក៏បាន​បន្តទៀតថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ក៏​មិនបាន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការលំបាក ក្នុង​គ្រោះមហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ​ដូច​ពាក្យស្លោក​ថា ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហម​ជានិច្ច​។ ជាក់ស្ដែង​ថ្ងៃនេះ​ដោយ​ទទួលបាន​ព័ត៌មាន​ថា​មាន​ប្រជាជន​រងគ្រោះ​ធម្មជាតិ​នៅ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​និង ស្រុក​ក្រឡាញ់ កាលពីពេល​កន្លងទៅនេះ ហើយ​នៅថ្ងៃនេះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់​ដើម្បី​យកមក​ចែកជូន​បងប្អូន​ផងដែរ​។ លោកជំទាវ​ក៏មាន​ប្រសាសន៍​បញ្ជាក់ថា​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ នៅ​កណ្ដោចកណ្ដែង និង ស្លាប់​ដោយ​អត់​អាហារ គ្មាន​ទី​ជំរក​នោះឡើយ ។ លោកស្រី​គួ​យ​ណា​លីន​បាន​បន្តទៀតថា​ទោះបីជា​អំណោយ​ទាំងនេះ​វា​មាន​លក្ខណៈ​តិចតួច​ក្ដី វា​មិនអាច​សង​ទៅនឹង​ការខូចខាតរ​បស់បង​ប្អូន​ដែល​រងគ្រោះ​ក៏ពិតមែន តែ​ជា​ស្មារតី​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយ​សម្រួល និង សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ។ ក្នុងនោះដែរ​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ នូវ​រាល់​សម្ភារៈ​ឧបករណ៍​កសិកម្ម​ក្នុងការ​បង្កបង្កើនផល​ព្រោះ​រដូវវស្សា​នឹង​ចូល​មកដល់​នៅពេល​ខាង ក្នុងការ​ងាយស្រួល​ធ្វើស្រែ​វស្សា​ឲ្យ​បាន​ទាន់​រដូវ​។​ម្យ៉ាងទៀត​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​កូនតូចៗ​របស់ខ្លួន​កុំ​ឲ្យ​មាន​ជម្ងឺ​សង្កាត់ ពិសេស​ត្រូវ​ឲ្យ​កុមារ​តូចៗ​សៀក​ពាក់​ខោ​វ​អាវ​វែងៗ ដើម្បី​កុំ​ឲ្យ​មូស​ខ្លា ខាំ នាំ​កើត​ជម្ងឺគ្រុនឈាម​ដល់​កុមារ​នឹង​នាំគ្នា​ចូលរួម​កំចាត់​នូវ​ជម្រក​មូស​ខ្លា ក្នុងការ​បំបាត់​ជម្ងឺគ្រុនឈាម​កុំ​ឲ្យ​កើត​មកលើ​កុមារ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ភ្លៀង​ផ្គរ​ន្ទះ​យើង​មិនត្រូវ​ប្រាស់​នូវ​ឧបករណ៍​ដែលមាន​ចរន្ត​ទាក់ទង​ទៅនឹង​រន្ទះ ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។​
​ឆ្លៀតឱកាស​នោះដែរ​លោកស្រី​និង​គណៈប្រតិភូ​សាខា​កាកបាទក្រហម​ខេត្ត​ក៏បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​អាគារ​អនុសាខា​កាកបាទក្រហម​ស្រុក​ក្រឡាញ់​ព្រមទាំង​បាន​ណែនាំ​ដល់​អ្នកម៉ៅការ​សំណង់ ត្រូវធ្វើ​ការ​ព​ន្លឿ​ន​ឲ្យ​បាន​រួចរាល់​បាន​មុន​រដូវវស្សា​ចូលមក​ដល់​និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការធានា​នូវ​គុណភាព សំណង់​ឲ្យ​បាន​ប្រើប្រាស់​បានយូ​អង្វែង​ផងដែរ ៕