ស្ត្រី​ម្នាក់​បើករថយន្ត​វី​ស្តូ​វ៉ា​បុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​៣​ផ្ទាំង​ព្រោះ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​តែ​មិន​ផុត​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​វី​ស្តូបុ​ករនាំង​ដែ​កពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន ០៣​ផ្ទាំង ខណៈ​ដែល​មេឃ​កំពុងតែ​ភ្លៀង កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០១៤ នៅត្រង់ចំណុច មុខ​ក្រុមហ៊ុន​សាន់​ថោ​ន​ទឹក​ថ្លាផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី ស្ថិតនៅក្នុង សង្កាត់​

ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​វី​ស្តូ​មួយគ្រឿង ពណ៌​ស្លាបកំភេម ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8067  ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ស​ហព​ន្ធ័​រុស្ស៊ី​ ​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ដឹក​កូន​មកពី លេង​នៅ​មជ្ឈមណ្ឌល​កំសាន្ត​វ៉​តធ័​រផាក ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ប៉ុន្តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅបុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៣​ផ្ទាំង ហើយ​រថយន្ត​បង្ក​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ផងដែរ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៏​បាន​ធ្វើ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1 2 3