កូន​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ ចាន់ កុក​លន់ អាង​អំណាច់​ឳ​ពុក​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រីជន​រងគ្រោះ របួសធ្ងន់​

0


ខេត្តកំពង់ធំៈ អំពើ​ហឹ​ង្សា​យ៉ាង​ក្តៅ​គ​កុក​មួយ​មាន​កើតឡើង​នៅក្នុង​ខេត្តកំពង់ធំ ក្នុង​ត្រកូល​កូនអ្នកមាន​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចាន់ លាង​ហៃ ត្រូវជា​កូនប្រុស​របស់ លោក ចាន់ កុក​លន់ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ជា​អ្នក​មានឈ្មោះ​ល្បីល្បាញ់​ម្នាក់ ក្នុង​ធុរៈកិច្ច​រោង​11ម៉ាស៊ីនកិនស្រូវ ត្រូវបាន​កូនប្រុស​សំណ​ប់​ចិត្ត ប្រើ​ធម៌​ក្តៅ​ទៅលើ​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ឹម ម៉ាលី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដែល​រកស៊ី​មាន​ភាគហ៊ុន​ជាមួយ​របស់​ឳ​ពុក​របស់ខ្លួន ហើយ​បាន​យក​កែវស្រា​គប់​សំដៅ​ដោយ​ចេតនា ទៅលើ​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែក​ឈាម​ហូរ​ឥត​ឈប់ កាលពី​យប់​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។11 - Copy
​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនដៃដល់​ឈ្មោះ ចាន់ លាង​ហៃ អាយុ ២៦ ឆ្នាំ បានធ្វើ​សកម្មភាព​ទៅលើ​ស្ត្រី​រងគ្រោះ​ក្នុង​ពិធី​ឡើងផ្ទះ​របស់ លោក ឆេង វុ​ទ្ធា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំ​ថ្ងាស់ និង​ច្រមុះ​ដាច់​ដល់​ឆ្អឹង បណ្តាល​ឲ្យ​ឈាម​ហូរ​ឥត​ឈប់ ទើប​ក្រុមគ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស លោក​បានបញ្ជាក់​ថាករ​ណី អំពើ​ហឹ​ង្សា​នេះ គឺ​កើតឡើង​ដោយសារតែ​រឿង​ប្រ​ច័ន្ទ តែ​ទោះជា​បែបណា​នោះ សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​នាំខ្លួន​ជនដៃដល់​យ៉ាង​ដុតដៃដុតជើង​ដល់ទី​បំផុត​។​8
​តាម​ការ​ឲ្យ​ដឹង​ពី​កូន​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា​លោក ចាន់ កុក​លន់ និង​ម្តាយ​របស់ខ្លួន ព្រមទាំង​បក្សពួក​ឯទៀត​បាន រកស៊ី​ជាមួយគ្នា ដោយ​ពុំមាន​ដូច​ការចោទប្រកាន់ និង​ភាព​យល់ច្រឡំ​របស់ លោក ចាន់ លាង​ហៃ ថា​ឳ​ពុក​របស់ខ្លួន​មានការ​ទំនាក់ទំនង​ស្នេហា​នោះទេ គឺជា​រឿង​ដែល​មិនអាច​ទទួលយកបាន ។​5
​ក្រោយពី​កើតហេតុ​ជនដៃដល់​បាន​ភ័យ​ស្លន់ស្លោរ​នូវ​កំហុស​របស់ខ្លួន ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ ក៏បាន​បើកឡាន លុច​ស៊ី​ស ពណ៌ ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-5545 រត់​ទៅ​គេចខ្លួន​ដោយ​ចូលទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​មាត់​ស្ទឹង​ព្រៃ​ប្រស់ តែ​ចៃដន្យ​ទៅមុខ​លែងរួច​ព្រោះ​ជាប់ផុង ហើយ​ជនដៃដល់​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់​រថយន្ត​ចោល​ទើប​ទើប​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កំពង់ស្វាយ ដើម្បី​រងចាំ​ជនដៃដល់​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ។​4 2 1