បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​គូថ​រថយន្ត​ចត​ចោល​បណ្តាលឱ្យ​របួស​បែក​មុខ​បែក​មាត់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បែក​មុខ​បែក​មាត់ ខណៈ​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​ហ្វូ​ស្សូ (FUSO) ធុន​ធំ​ចំ​ពេញទំហឹង ដែល​កំពុង​ស៊ីញ៉ូ​ចត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង ១០​និង​៥០​នាទី​យប់​ថ្ងៃទី​០៦​ខែ​មេសា​ឆ្នាំ​២០១៤  ចំណុច​

ក្បែរ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​តូ​តាល់ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតនៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វូ​ស្សូ ពណ៌​លឿង​ក្រ​ម៉ៅ គ្មាន​ស្លាក​លេខ កំពុងតែ​ចត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​២៧១ ត្រង់​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទនៈ​តូ​តាល់ ដោយ​មាន​បើកភ្លើង​ស៊ីញ៉ូ ស្របពេលនោះ​ក៏​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ពណ៌​ទឹកប៊ិច អត់​មាន​ស្លាក​លេខ ក្នុងស្ថានភាព​ស្រវឹង បាន​ជិះ​ទៅបុក​គូថ​រថយន្ត ហ្វូ​ស្សូ ពីក្រោយ​ចំ​ពេញទំហឹង ធ្វើឱ្យ​ម៉ូតូ​គៀប​ជាប់​នៅ​ក្រោម​រថយន្ត ចំណែកឯ​អ្នក​បើក​បុក​ទៅ​និង​កាង​រថយន្ត​បណ្តាលឱ្យ​បែក​មុខ​បែក​មាត់​ហូរឈាម​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាម និង​បាន​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស ប៉ុន្តែ​ជនរងគ្រោះ​មិន​ចង់​ទៅ​ដោយសារ​គ្មាន​ប្រាក់ ហើយ​សមត្ថកិច្ច​ក៏​បាន​ពន្យល់​ប្រាប់​ហេតុផល​ទើប​ជនរ​គ្រោះ​ព្រម​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​៕
1 2 3 4