ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​លើក​ទី​៦ រវាង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ

0

កំពង់ធំ​៖ នៅ​ខណ្ឌ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍ រៀបចំ​ដោ​យគ​ណះ​ក​ម្មា​ធិ​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​កាលពីរ​ព្រឹក​ថ្ងៃ ទី​០៧​ខែមេសា​ឆ្នាំ​២០១៤ ក្រោម​អ​ធិ​តី​ភាព ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ លោក គឹម ចន្ថា នាយរង​អធិការ និង​តំណាង​របស់ លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប​ព្រមទាំង​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ នាយផ្នែក នាយ​សង្កាត់ សហគមន៍ មេឃុំ​ពាក់​ព័​ន្ឋ ចូលរួម​ផងដែរ​។​

យោងតាម​សេចក្ដីប្រកាស​លេខ​០៧៦​ប្រក​កសក​ចុះ​ថ្ងៃទី​១៩​កុ​ម្ភះ​ឆ្នាំ​២០១៣​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ​និង​នេសាទ ព្រៃ​សហគមន៍​ចំនួន​៧​កន្លែង បានរៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង រវាង​ខណ្ឌ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ​និង​គ​ណះ​កម្ម​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ក្នុង​គោលបំណង​ប្រគល់​ដីព្រៃ​ជូន​សហគមន៍​ដើម្បី​ធ្វើការ​គ្រប់​គ្រោង និង​អភិ​វ​ឌ្ឈ​ន៍ ស្របតាម​ច្បាប់​ព្រៃឈើ ដែលមាន​ផ្ទៃដី​សរុប​ចំនួន​៥៤២៤​មាន​ប្រជា​ពល​រដ្ន​ជា​សមាជិក ចំនួន​១០១៤​គ្រួសារ ស្និត​ក្នុង​១២​ភូមិ ៥​ឃុំ និង​៣​ស្រុក និង​មានការ​ចូលរួម​គាំទ្រ​ដោយ​RECOFTC​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្ដ​ភាព​និង​លើក​កំពស់​របរ​ចិញ្ចឹមជីវិត​នៅតាម​ជនបទ​SFMRLE​សហ​ភាពជា​ដៃគូរ​ជាមួយ​អង្ក​ការ​OXtom GB អង្ក​ការ​ម្លប់​ពណ៍​បៃតង អង្ក​ការ​ដៃគូរ​កសិករ​និង​គម្រោង​HARVEST ក្រោម​ជំនួយ​មូលនិធិ​ពីរ​សហភាព​អ៊ឺរ៉ុប USAID និង UNDP​។​ ​

ការចុះ​ហ​ត្ត​លេខា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក តិ​ប​ញាតា នាយ​ខណ្ឌ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ​ជាមួយ​ប្រធាន​សហគមន៍​ព្រៃឈើ​ថ្មី​៧​រូប​ដែល​ប្រព្រឹត្ត​ទៅដោយ​រលូន​។​ ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា​នេះ​គឺជា​ការឆ្លើយតប​ទៅ​និង​សហគមន៍​ព្រៃឈើ​ដែល​ត្រូវការ​ការពារ​នូវ​ការ រំលោភ​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ និង​ការកាប់​ព្រៃ ដុតបំផ្លាញ អារឈើ ដោយ​អាណាធិបតេយ្យ​ផ្សេងៗ​ដោយ​ខុសច្បាប់​។​ ​

ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រធាន​សហគមន៍​ដែល​ទើបតែ​កាន់តំណែង​ថ្មី និង​ត្រូវ​បានខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ទុកចិត្ត​និង​ប្រគល់​តួរ​នាទី​និង​ភារៈកិច្ច ដឹកនាំ​ប្រជាពលរដ្ឋ ការពារ​ព្រៃឈើ ថែមទាំង​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ដើម្បីអោយ​គោរព​និង​អនុវត្តន៍​អោយបាន​ម៉ឺងម៉ាត់​និង​ទទួលខុសត្រូវ ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ ទន្ទ្រាន​យក​ដី​លក់ ឬ​ការ​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​ខុសពីរ​ច្បាប់​របស់​សហគមន៍ និង​ហាម​មិន​ឲ្យ​មាន​ការយក​តួនាទី ទៅ​លក់​ដី ជួល​ដី ដែលជា​អំពើ​ខុសច្បាប់​។​Image1 Image3 Image4 Image7 Image8