​ឯគឧត្តម​សោម ស៊ុន នឹង​ថ្នាក់ដឹកនាំ​ចុះសួរសុខទុក្ខ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម រុករក​អដ្ឋិធាតុ

0

ខេត្តកំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ៧ ខែ មេសា​ឆ្នាំ​២០១៤ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​គណៈ​ថ្នាក់ដឹកនាំ​នៃ​តំបន់សឹករង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដល់​កងកម្លាំង K72 របស់​កំលាំង​ស្ម័គ្រចិត្ត​វៀតណាម ដែល​កំពុងតែ ប្រតិបត្តិ​ការណ៍ រុករក​អដ្ឋិធាតុ របស់ ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ក្នុងសម័យ​សង្គ្រាម ។​ ​

ក្នុង​ឳ​កាសចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឯកឧត្តម សោម ស៊ុន បាន​នាំយក​ស្រា​បៀរ​ចំនួន ១២​កេស ទឹកបរិសុទ្ធ ៥​កេស សាច់ជ្រូក​៥​គ​.​ក សាច់គោ​៥​គ​.​ក ព្រមទាំង​ថវិការ​មួយចំនួន ទៅជូន​ដល់​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម ដែល​កំពុង​ស្មា​ក់នៅ ក្នុង​បន្ទាយ​តំបន់សឹករង​កំពង់ធំ ដើម្បី​ជាការ​ផ្សារភ្ជាប់ នូវ​ចំណង​សាមគ្គី ចំណង មិត្តភាព រវាង​កម្ពុជា វៀតណាម ក៏ដូចជា​ការចែករំលែក​នូវ ប្រពៃណី​ខ្មែរ ដោយ​ទឹកចិត្ត​ស្មោះសរ ចំពោះ​ការ ខិតខំ​ប្រឹងប្រែង រុករក​អដ្ឋិធាតុ ព្រាត់​ម្តាយ​ព្រាត់កូន បែកក្រុម​គ្រួសារ ទើប​ឯកឧត្តម បាន​រក្សា​នូវ​ប្រពៃណី ចែករំលែក រួមសុខ​រួមទុក្ខ ដល់​បងប្អូន​វៀតណាម ឲ្យ​មានការ​ចូលរួម​សប្បាយ​ជាមួយគ្នា ក្នុង​ឳ​កាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ​។​ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​បញ្ជាក់ថា ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ក្រុម​ស្ម័គ្រចិត្ត​វៀតណាម រុករក​អដ្ឋិធាតុ​បាន ចំនួន ៩១៥​អដ្ឋិធាតុ​មកហើយ ចំ​ណែ​កំលាំង​ក​k៧២​នេះ មកពី​ខេត្ត​ប៉ិ​ញ​ភឿ​កបាន​រកឃើញ​អដ្ឋិធាតុ​ចំនួន ៩ ទៀត ទោះជា​យ៉ាងណា​នោះ ឯកឧត្តម បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​បងប្អូន​វៀតណាម ដែល​បាន​ពលី​ជីវិត តស៊ូ​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​រួច​ផុតពី​គុគ​អត់​ជញ្ជាំង ខណៈពេលដែល​ប្រជាជន ខ្មែរ​ស្រែក​ដង្ហោយហៅ​ឲ្យ​គេ​ជួយ មិនតែប៉ុណ្ណោះ​បានធ្វើ​ឲ្យ​កងទ័ព​ស្ម័គ្រចិត្ត វៀតណាម ស្លាប់​រាប់សិប​ម៉ឺន​នាក់ ។​ ​

ប្រធាន​ក្រុម K72 បាន​សម្តែង​ការ​អរគុណ របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ព្រមទាំង​ប្រតិភូ​អមដំណើរ ដែល​បាន​គិតគូរ និង​យកចិត្តទុកដាក់ ដល់​កំលាំង​ស្ម័គ្រចិត្ត​វៀតណាម ផ្តល់នូវ​គ្រឿង​អាហារ​ឧបភោគ បរិភោគ និង​សម្ភារៈ​មួយចំនួន​កន្លងមក ជាពិសេស​ក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ ២០១៤​នេះ បានផ្តល់​នូវ​ស្រា​បៀរ​និង ថវិកា​សាច់ជ្រូក សាច់គោ ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី​នេះ ​។​ ​Image11 Image12 Image13 Image14 Image15