ចំនូន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៦,៦៥៩ នាក់​ហើយ នៅក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​នេ​ប៉ាល់​

0

ប្រទេសនេបាល​ ​ចំនួន​អ្នកស្លាប់​ពី​ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​មួយ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ប្រទេស​នេ​ប៉ាល់​បាន​កើន​ឡើងដល់ 6.659 និង​អ្នក​ដទៃទៀត​មាន​ចំនួន​សរុប 14.062 បាន​រងរបួស នេះ​បើ​យោងតាម ក្រសួងមហាផ្ទៃ​របស់​ប្រទេស​នេះ បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​។2
​ប៉ូលីស​នេ​ប៉ាល់ បាន​បន្តថា អ្នក​ដែល​នៅក្នុង​ចំណោម​ជនបរទេស នោះ ត្រូវបាន​សម្លាប់​រួមបញ្ចូល​ទាំង 76 ជា​ជនបរទេស ហើយ 204​នាក់ ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​។​
​បេសកកម្ម​ជួយសង្គ្រោះ​បាន​បរាជ័យ​ក្នុងការ​ឈានទៅដល់​តំបន់​ដាច់ស្រយាល នោះ​ក៏ ដោយសារតែ​មានការ​រាំងស្ទះ​ដល់ Gorkha ក្នុង​ការធ្វើ​ចរាចរណ៍​លើផ្លូវ​។​
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ម្ហូបអាហារ​មិន​គ្រប់គ្រាន់ ហើយ ការផ្គត់ផ្គង់​ទឹក​ក៏ដូចជា​អនាម័យ​ត្រូវបាន​បង្ក​ការគំរាមកំហែង​ដល់​មនុស្ស​រាប់ពាន់នាក់​ដែល​កំពុង​រស់នៅក្នុង​តង់ ជា​បណ្តោះអាសន្ន​។​
​អ្នកស្រុក​មួយចំនួន​នៅក្នុង ទីក្រុង​កាត់​ម៉ាន់​ឌូ បាន​ផ្លាស់ប្តូរ​ត្រឡប់មកផ្ទះ​រង​ការខូចខាត​របស់​ពួកគេ​វិញ ហើយ ការខិតខំ​ប្រឹងប្រែង​ដើម្បី​ទៅយក​សាកសព​ចេញពី​កម្ទេចកំទី ត្រូវបានធ្វើ​បន្តទៀត ទោះបីជា​មានការ​ធ្លាក់ទឹក​ចិត្ត​បន្តិច​ក៏ពិតមែន តែ​ក្តីសង្ឃឹម​ក្នុងការ​រុករក ឲ្យ​ឃើញ​អ្នក​នៅ​ដែល​រស់រានមានជីវិត​នៅតែ​បន្ត​។​4
​សូមបញ្ជាក់ថា មួយ​សប្តាហ៍​កន្លងមក​ហើយ បន្ទាប់ពី​មានការ​រញ្ជួយ​ដី 7,9 រ៉ិ​ច​ទ័​រ នៅ​ប្រទេស​នេ​ប៉ាល់ ដែល​បានសម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់ និង នៅតែ​បន្ត​បាត់​ខ្លួន​ជាច្រើន​រយ​នាក់​ផងដែរ ៕3 1 2