ក្រសួងធនធានទឹកបង្កើតស្ថានីយ៏ជលសាស្ត្រស្វ័យប្រវត្ត ថ្មីនៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ក្រសួងធនធានទឹកនិងឧតុនិយមបានរៀបចំស្ថាបនាស្ថានីយ៏ជលសាស្ត្រស្វ័យប្រវត្ត ថ្មីនិងបំពាក់សម្ភារៈដោយឧបករណ៍ស្វ័យប្រវត្តនៅ​​​​ ខេត្តស្ទឹងត្រែងដើម្បីទទួលបានទិន្ន័យជាក់លាក់នូវកំពស់ទឹក បរិមាណធាទឹកពីទន្លេមេគង្គលើពិសេសមកពីប្រទេសឡាវនិងD05.04_15.59ប្រទេសវៀតណាមនៅរដូវវស្សាពេលមានទឹជំនន់។ ក្នុងការចុះពិនិត្យសកម្មភាពសាងសង់ស្ថានីយ៏ជលសាស្ត្រស្វ័យប្រវត្តថ្មីនៅខេត្តស្ទឹងត្រែងថ្ងៃទី០៤ឧសភានេះលោកប៉ាងប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តមានប្រសាសន៏ថា៖នេះជាការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីរក្រសួងធនធានទឹកនិងឧតុនិយមដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់និងបង្ការនូវគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងពីគ្រោះធម្មជាតិ។លោកប្រធានមន្ទីរបញ្ជាក់ថា៖ ស្ថានីយ៏នេះអាចផ្ដល់ព័ត៌មាន រហ័សពីឧបករណ៏ ស្វ័យប្រវត្តក្នុង១៥នាទីម្តងបានងាយស្រួល ទោះបីមានឧបសគ្គ ភ្លៀងផ្គយ៉ាងណាក៏ដោយ គឺល្អជាងស្ថានីយ៏ចាស់ដែលយើងប្រើមនុស្សវាយឺតពេលវេលានិងមានភាពលំអៀងនេះគឺប្រៀបធៀបទៅវាច្បាស់ជាងមុនដោយសារកត្តាដែលយើងធ្វើមុននោះយើងទទួយបានតែទិន្ន័យកំពស់ទឹកច្បាស់រីឯទិន្ន័យធាទឹកឬក៏ល្បឿនទឹកអីយើងមិនD04_16.00សូវទទួលបានច្បាស់លាស់ល្អប៉ុន្តែអាថ្មីនេះខ្ញុំសង្ឃឹមថាវាទទួលបានច្បាស់លាស់ល្អ ពីព្រោះវាទទួលដោយម៉ាស៊ីនអូតូម៉ាទិចថររាល់ពេលវេលាតាមម៉ោងតាមនាទីទាំងអស់ទី១យើងទទួលព័ត៌មានធាទឹកដែលយើងដឹងពីទំហ៊ំនៃទឹកដែលហូរចុះពីប្រទេសឡាវហើយហូរមកពីទន្លេដែលប្រសព្វគ្នាមានបីគឺទន្លេសេសាន សេកុង ស្រែពក ដែលមានមកពីប្រទេសវៀតណាមនិងប្រទេសឡាវហើយមានសារៈសំខាន់ធំទៀតដែលមានប្រភពទឹកពីមេគង្គផ្នែកខាងលើទាំងអស់មាន់ផាន់សមាជិកក្រុមប្រឹក្សាសង្កាត់ព្រះបាទបានទទួលស្គាល់ថាៈប្រយោជន៏នៃស្ថានីយ័ថ្មីនេះនិងផ្តល់ព័ត៌មានពិតជូយទៅដល់ផ្នែកសារព័ត៌មានធ្វើការផ្សព្វផ្សាយនៅពេលមានទឹកជំនន់ឬគ្រោះធម្មជាតិផ្សេងៗដែលកើតមានឡើងឲ្យយើងប្រុងប្រយ័ត្នបានមិនគ្រោះថ្នាក់។បានស្ថានីយ៏ទឹកអញ្ចឹងគឺយើងអាចដឹងថ្លឹងថ្លែងមើលបញ្ហាទឹកឲ្យប្រជាពលរដ្ឋយើងប្រុងប្រយត័្នវាងាយស្រួលក្នុងការការពារអាយុជីវិតដល់ប្រជាពលរដ្ឋយើងកុំឲ្យមានគ្រោះថ្នាក់ដោយសាទឹកជាគ្រោះមហន្តរាយ។លោកសារិន អាជាងសាងសង់ស្ថានីយ៏នេះបានបញ្ជាក់ថា៖លោកបានធ្វើការស្ថាបនាជាង១ខែមកហើយសំរេចបានលទ្ធផលជាង៧០%ភាគរយនិងគ្រោងបញ្ជាប់ការសាងសង់នៅសប្តាហ៏ទី១ក្នុងខែឧសភានេះដើម្បីប្រគល់ឲ្យទៅក្រសួងធន់ធានទឹកបំពាក់សម្ភារៈស្វយ័ប្រវត្តផ្តល់នូវទិន្ន័យស្តីពីកំពស់ទឹកជំនន់ទន្លេមេគង្គលើ។សូមបញ្ជាក់ថា៖ស្ថានីយ៏ជលសាស្ត្រថី្មនេះត្រូវស្ថាបនាឡើងនៅក្នុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គខាងក្រោមស្ពានមិត្តភាពមេគង្គចិនចំងាយប្រមាណជាង៣០០រយម៉ែត្រជាកន្លែងប្រភពទឹកប្រសព្វគ្នានៃទន្លេទាំងបួនគឺ ទន្លេមេគង្គ សេកុង សេសាននិងទន្លេស្រែពកនៅខេត្តស្ទឹងត្រែង៕DS_16.00